ក្រសួងដែនដី ប្រាប់ដល់អ្នកពាក់ព័ន្ធនឹងការសាងសង់ អោយគិតគូរពីគម្រោងការទីក្រុងឆ្លាតវៃ (Smart City) មុនធ្វើការសាងសង់សំណង់នៅកម្ពុជា
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមជំរុញការអភិវឌ្ឍទីក្រុងនានា ទៅជាទីក្រុងឆ្លាតវៃ (Smart City) ដើម្បីប្រែក្លាយទីក្រុងរបស់កម្ពុជាកាន់តែមានភាពរស់រវើក ទាន់សម័យ ហើយការរស់នៅប្រកបដោយផាសុខភាព ។
ថ្លែងក្នុងពិព័រណ៍ CAMBUILD ឆ្នាំ២០១៨ ឯកឧត្តម ភឿង សោភ័ណ្ឌ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការក្រុមប្រឹក្សាភិបាលស្ថាបត្យករកម្ពុជា បានមានប្រសាសន៍ថា ចាប់ពីពេលនេះទៅ ក្រុមស្ថាបត្យកម្ម វិស្វកម្ម និង រាល់ក្រុមហ៊ុនសំណង់ ទំាងអស់ មុននឹងធ្វើការសាងសង់ ត្រូវគិតពីគម្រោងការទីក្រុងឆ្លាតវៃជាមុនសិន ដើម្បីអោយស្របតាមទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល ។
ឯកឧត្តម បានបញ្ជាក់ថា គំនិតផ្តួចផ្តើមរបស់ទីក្រុងវៃឆ្លាត នឹងធ្វើឱ្យទីក្រុងកាន់តែមានសុវត្ថិភាព ប្រសិទ្ធភាព និង និរន្តរភាព អមជាមួយបរិស្ថានល្អសម្រាប់អ្នកដែលរស់នៅក្នុងទីក្រុង។
សូមបញ្ជាក់ថា ការជំរុញអោយអ្នកសាងសង់ គិតគូរពីគោលការណ៍ទីក្រុងឆ្លាតវៃនេះ ស្របពេលដែលវិស័យសំណង់នៅកម្ពុជា កំពុងមានសន្ទុះរីកដុះដាលច្រើន ដូចជា អគារពាណិជ្ជកម្មខ្ពស់ៗ សំណង់លំនៅដ្ឋានប្រណិត ខុនដូ និង បណ្តុំផ្សារទំនើបដែលបំរើដល់ការរស់នៅរបស់ប្រជាពលរដ្ឋបែបស៊ីវិល័យ។
គួររំលឹកថា ក្នុងងរយៈពេល ៨ខែឆ្នាំ២០១៨នេះ កម្ពុជា ទទួលបានគម្រោងសាងសង់សំណង់អគារធំៗរហូតដល់ជាង ១៩០០គម្រោង ជាមួយនឹងទុនវិនិយោគជិត៣ពាន់លានដុល្លាអាមេរិក៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍