Connect with us

Bayer Leverkusen ប្រកាសថ្កោលទោស បើមានការរើសអើងពូជសាសន៍ សម្រាប់ ការប្រកួតទល់នឹង Porto នៅ Europa League យប់នេះ

អាល្លឺម៉ង់៖ ក្លិប Bayer Leverkusen បានប្រកាសថា ពួកគេនឹងធ្វើការថ្កោលទោស យ៉ាង ខ្លាំង បើមានការរើសអើងពូជសាសន៍ សម្រាប់ការប្រកួតទល់នឹង Porto យប់នេះ។
ការលើកឡើងខាងលើ បន្ទាប់ពីខ្សែប្រយុទ្ធ Moussa Merega របស់ Porto ត្រូវ បាន រងការជេរប្រមាថរើសអើងពណ៌សម្បុរពីអ្នកគាំទ្រក្រុមគូប្រជែង Victorian SC ពេល ពួកគេកំពុងនាំមុខ ២-១ ក្នុងសប្តាហ៍ទី២១ នៃការប្រកួតលីគកំពូលព័រទុយហ្កាល់។

កីឡាករជនជាតិម៉ាលី វ័យ១៨ឆ្នាំ ក៏បានប្រឆាំងនឹងការរើសអើងពូជសាសន៍នោះ ដោយបានចាកចេញពីការប្រកួតទាំងពាក់កណ្តាលទី បើទោះជាមិត្តរួមក្រុម និង កីឡាករក្រុមគូប្រជែង ព្យាយាមឃាត់ក៏រូបគេនៅតែចាកចេញក៏ដោយ។
ក្លិប Bayer Leverkusen បានចេញសេចក្តីថ្លែងការណ៍ថា “ កីឡាកររបស់ពួកគេ ក៏ ធ្លាប់ រងការប្រមាថរើសអើងពូជសាសន៍ដែរ ហើយវាជារឿងមិនអាចទទួល យក បាន។ សម្រាប់ការប្រកួត បើសិនមានរឿងនេះកើតឡើងទៀត ក្លិប នឹងចាត់វិធាន ការ ដ៏មាន ប្រសិទ្ធភាពមួយ ដ្បិតអីបាល់ទាត់ មិនគួរមានសកម្មភាព បែបនោះ ឡើយ។”
សូមបញ្ជាក់ថា Bayer Leverkusen នឹងត្រូវជួបជាមួយ Porto សម្រាប់ការប្រកួត ជើងទី១ វគ្គ៣២ក្រុម ពានរង្វាន់ UEFA Europa League ដែលធ្វើឡើងនាទីលាន Bay Arena៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com