Connect with us

ផ្ទុះសំណើចជាមួយ នាយ ពាក់មី បន្ទាប់ពីទស្សនាវីដេអូផ្សាយផ្ទាល់របស់តារាកំប្លែងម្នាក់នេះ នៅពេលកំពុងថតរឿង “២គ្រួសារ”

ភ្នំពេញ៖ កាន់តែអស់សំណើចខ្លាំងថែមទៀត ក្រោយប្រិយមិត្ត បានទស្សនានូវវីដេអូផ្សាយផ្ទាល់របស់តារាកំប្លែងប្រចាំ CBS នាយ ពាក់មី នៅពេលកំពុងថតរឿងកំប្លែង “២គ្រួសារ” ។ គ្រប់ពាក្យពេចន៍ក្នុងការនិយាយរបស់គាត់ម្តងៗ គឺធ្វើឱ្យទស្សនិកជនសើចមិនចេះចប់។ គ្រប់រសជាតិនៃសាច់រឿងកំប្លែង “២គ្រួសារ” បានឆ្លុះបញ្ចាំងពីគ្រួសារមួយដែលរស់នៅជាប់របងនឹងគ្នា តែមិនចេះត្រូវគ្នានោះឡើយ ដូចជាគ្រួសាររបស់ នាយ ពាក់មី ជាដើមចូលចិត្តឈ្នានីសគ្រួសាររបស់គេ ពេលឃើញគេមានបាន ល្អបន្តិច ចាប់ផ្តើមចាក់រុកអ្នកដទៃច្រណែនគេភ្លាម ។

លោក តាវ៉ិចទ័រ ជាផលិតករដឹកនាំរឿងកំប្លែង “២គ្រួសារ” របស់ស្ថានីយទូរទស្សន៍ CTN ក៏ធ្លាប់បាននិយាយថា រឿង “២គ្រួសារ” នេះគឺជារឿងកំប្លែងមួយដែលទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ទស្សនិកជន ព្រោះនៅក្នុងរឿងនេះ មានការចូលរួមពីសំណាក់តារាកំប្លែងល្បីៗរបស់ CTN និង MYTV ពួកគាត់តែងតែរកវិធីណាធ្វើឱ្យទស្សនិកជនសើចសប្បាយ បំបាត់ទុក្ខកង្វល់។

លោក តាវ៉ិចទ័រ ជាផលិតករមួយដែលពូកែក្នុងការដឹកនាំរឿងកំប្លែង ហើយរឿងកំប្លែងជាច្រើនដែលគាត់បានផលិតនោះ គឺពិតជាធ្វើឱ្យទស្សនិកជនសើចគ្រប់វិនាទីតែម្តង។ ប្រិយមិត្តនឹងបានទស្សនានូវសាច់រឿងថ្មីសម្រាប់ឆ្នាំ២០២០ ហើយរឹតតែអស់សំណើចជាងឆ្នាំមុនទៅទៀត។ កុំភ្លេចណាចូលរួមទស្សនាទាំងអស់គ្នា។

រឿងកំប្លែង “២គ្រួសារ” នឹងធ្វើការចាក់ផ្សាយជូនទស្សនានៅកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ៧យប់ និង ថ្ងៃអង្គារ វេលាម៉ោង ៨យប់ តទៅ៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com