Connect with us

ស្វាមីចែកឋានទៅ ៨ ឆ្នាំក្តី តែភរិយានៅតែទទួលបានបាច់ផ្ការៀងរាល់ឆ្នាំ ក្នុងថ្ងៃទិវានៃក្តីស្រលាញ់ និងថ្ងៃខួបកំណើត

កម្សាន្ត៖ លោក Rich Cox ដែលបានទទួលមរណភាពដោយសារជំងឺមហារីកបំពង់ក បានធ្វើឱ្យមនុស្សជាច្រើន មានការស្ញប់ស្ញែងចំពោះក្តីស្រលាញ់របស់លោកដែលមិនសាបសូន្យ ចំពោះភរិយាខ្លួនជាខ្លាំង ដោយមុនពេលចែកឋានទៅលោក បានផ្តាំកូនៗគ្រប់គ្នាឱ្យរៀបចំបាច់ផ្កាជូនភរិយា គឺលោកស្រី Tracey វ័យ ៦១ ឆ្នាំរៀងរាល់ថ្ងៃទិវានៃក្តីស្រលាញ់ និងថ្ងៃខួបកំណើត។

ចាប់តាំងពី Rich បានចែកឋានទៅនៅឆ្នាំ២០១២មក លោកស្រី Tracey នៅតែទទួលបានបាច់ផ្កាជារៀងរាល់ឆ្នាំ។ លោកស្រីបានបញ្ជាក់ថា លោកស្រី មានអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង នៅពេលទទួលបានបាច់ផ្កាពីឈ្មោះស្វាមីខ្លួនក្នុងឆ្នាំទី ១ ក្រោយលោកចែកឋានទៅ។ ស្របពេលនោះដែរលោកស្រី បានបង្ហាញពីអារម្មណ៍រំជើបរំជួលក្នុងចិត្ត និងទទួលអារម្មណ៍កក់ក្តៅផងនោះ។ លោកស្រី បានយល់ច្បាស់ថា ស្វាមីលោកស្រីតែងនៅក្បែរជានិច្ច ម៉្យាងទៀត លោកស្រីក៏មិនអាចបំភ្លេចរាល់ទង្វើរគ្រប់យ៉ាងដែលស្វាមីបានលះបង់ កាលលោកនៅមានជីវិតផងដែរ។

Bethany ដែលជាកូនស្រីរបស់អ្នកទាំង២ បានបញ្ជាក់ថា ឪពុកនាងជាមនុស្សពូកែបង្កើតការភ្ញាក់ផ្អើលណាស់ និងជាបុរសគំរូម្នាក់ដែលមនុស្សស្រីគ្រប់រូបប្រាថ្នាចង់បាន៕

ប្រភព៖ elitereaders

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com