Connect with us

ជាងកន្លះខែទៀត ពលរដ្ឋប្រហែលអាចដើរឆ្លងស្ពានអាកាសថ្មើរជើងស្ដុបផ្សារដើមគរ បានហើយ

ភ្នំពេញ៖ ស្ពានអាកាសថ្មើរជើង គឺជាស្ពានមួយដែលផ្តល់ភាពងាយស្រួល សុវត្ថិភាពដល់ប្រជាពលរដ្ឋ ជាពិសេសនោះគឺសិស្សសាលាតែម្តង។ ស្ពានថ្មើរជើងផ្សារដើមគរ ដែលមានបណ្ដោយប្រវែង ២៧ម៉ែត្រ និងទទឹង ៣ម៉ែត្រ សម្រេចការសាងសង់បាន ៨៥ភាគរយ និងអាចរួចរាល់ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ខាងមុខ។ ដែកតួស្ពាន ត្រូវបានស្ទួចដំឡើងកាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិ។

សូមរំឭកថា កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានសរសេរលើទំព័រ ហ្វេសប៊ុកផ្លូវការ ថា៖ “រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរៀបចំសាងសង់ស្ពានថ្មើរជើងចំនួន ២ទីតាំង គឺនៅភ្លើងស្តុបសន្ធរម៉ុក និងភ្លើងស្តុបផ្សារដើមគរ សម្រាប់សិស្សានុសិស្ស អាជីវករ និងប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវ”។

សូមជម្រាបថា បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានស្ពានថ្មើរជើងនេះ នៅមុខផ្សារជម្ពូវ័ន្ត ផ្លូវជាតិលេខ៤ និង នៅចំណុចភ្លើងស្តុបរង្វង់មូលនាងគង្ហីង។

រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយក្រុមហ៊ុនវិនិយោគទុន OCIC ដើម្បីចាប់ផ្តើមសាងសង់ស្ពានអាកាសថ្មើរជើងនៅជុំវិញស្តុបផ្សារដើមគរ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីសម្រួលដល់ការធ្វើដំណើរថ្មើរជើងឆ្លងកាត់ទីតាំងភ្លើងស្តុបមិនប៉ះពាល់ចរាចរណ៍ និងធានាបានសុវត្ថិភាព៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com