Connect with us

ក្រសួង មិនទាន់រកឃើញវីរុសកូវីដ១៩ទេ លើអ្នកជិះនាវា Westerdam ប្រហែល ១៦០០នាក់

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា, គិតត្រឹមម៉ោង៣រសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងបានយកសំណាកអ្នកដំណើរតាមនាវានេះ សរុបចំនួន ៨០៥នាក់ ទៅធ្វើតេស្ត ដោយទទួលបានលទ្ធផល អវិជ្ជមាន វីរុសកូរីដ១៩ ក្នុងចំណោមអ្នកដែលនៅសេសសល់លើនាវាចំនួន ១៥៨០នាក់ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

គួររំឭកថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ សំណាកអ្នកដំណើរតាមនាវាទេសចរណ៍ Westerdam ចំនួន ២០នាក់ ត្រូវបានធ្វើតេស្ត ដោយទទួលបានលទ្ធភល អវិជ្ជមាន វីរុសកូរីដ១៩ផងដែរ។ សម្រាប់សំណាកអ្នកបម្រើការលើនាវាទេសចរណ៍នេះ ចំនួន ៧៧៦នាក់ ត្រូវបានធ្វើតេស្ត និងទទួលបានលទ្ធផល អវិជ្ជមាន វីរុសកូវីដ១៩ ដូចគ្នា។

ក្រសួងបន្តថា ស្ថានភាពទូទៅរបស់អ្នកដំណើរ និងអ្នកបម្រើការទាំងអស់ ដែលនៅសេសសល់ នៅលើនាវាទេសចរណ៍នេះ មិនមានបញ្ហាគួរឱ្យកត់សម្គាល់ឡើយ គឺមានសុខភាពធម្មតា និងមិនមានអ្នកមានឡើងកម្ដៅខ្លួនឡើយ។ គិតចាប់ពីថ្ងៃដែលនាវានេះ បានចាកចេញពីទីក្រុងហុងកុងមក គឺមានរយៈពេល ២០ថ្ងៃហើយ បើគិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com