Connect with us

Ajax ប្រឈមមុខនៃការចាកចេញពី Europa League ក្រោយចាញ់ Getafe

បរទេស៖ ក្រុមខ្លាំង Ajax ដែលលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL កាលពីរដូវកាលមុន កំពុងតែស្ថិតនៅក្នុងស្ថានភាពនៃការចាកចេញពីក្របខ័ណ្ឌ Europa League បន្ទាប់ពីចាញ់ក្រុមអេស្បាញ Getafe ២-០ ។

ខ្សែប្រយុទ្ធដែលទើបខ្ចីជើង កីឡាករ Deyverson បានផ្តល់ឱ្យក្រុមអេស្ប៉ាញនាំមុខ មុនពេលរងការគប់ដៃកេសពេលកំពុងអបអរសាទរគ្រាប់បាល់។ អតីតខ្សែប្រយុទ្ធស្លាបរបស់ក្លិបតោខៀវ Chelsea គឺកីឡាករ Kenedy ចុះពីកៅអីបម្រុងដើម្បីរកគ្រាប់បាល់ទី២ របស់ Getafe ក្នុងម៉ោងបន្ថែម។

ការប្រកួតជើងទី២ រវាង Ajax ឈរលើកំពូលតារាងហូឡង់ Eredivisie នឹង Getafe ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣ នៅ La Liga នឹងធ្វើឡើងនៅកីឡដ្ឋាន Johan Cruyff នាថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ (២៧ មករា) ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com