Connect with us

ប្រទេសចិន អាចប្រឈមនឹងវិបត្តិសន្តិសុខស្បៀង ដោយសារគ្រោះមហន្តរាយសត្វកណ្តូបវាលខ្សាច់

សង្គម៖ កាលពីខែមករាកន្លងទៅ សត្វកណ្តូបរាប់លានក្បាល ដែលបានបំផ្លាញកសិផលជាច្រើននៅប្រទេសអាហ្រ្វិក កំពុងតែធ្វើឱ្យប្រជាជនអាហ្វ្រិក ប្រឈមនឹងវិបត្តិសន្តិសុខស្បៀង នាពេលបច្ចុប្បន្ន និងកំពុងគំរាមគំហែងដល់ភាគខាងត្បូងប្រទេសចិន ដែលមានដូចជាខេត្តអ៊ីនណាន ស៊ីឈ័ន គ័ងស៊ីជាដើម ដែលអាចជាគោលដៅរបស់សត្វកណ្តូបវាយលុក និងអាចបង្កការគំរាមគំហែងដល់សន្តិសុខស្បៀងរបស់ប្រទេសចិន ប្រសិនបើពួកគេ មិនអាចគ្រប់គ្រងការរីករាលដាលនេះបាន។

យោងតាមអង្គការសហប្រជាជាតិ បាននិយាយថា សត្វកណ្តូប ក៏ជាប្រភេទសត្វដែលមានគ្រោះថ្នាក់បំផុតនៅលើពិភពលោក ដោយសារកណ្តូបមួយក្បាល អាចហោះហើរក្នុងរយៈចម្ងាយ ១៥០ គីឡូម៉ែត្រ និងកណ្តូបមួយក្រុមតូច អាចឆក់យកអាហាររបស់មនុស្សបានរហូតដល់ ៣៥០០០ នាក់ក្នុង១ថ្ងៃ។

អ្នកស្រាវជ្រាវ បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការរវាងចិន និងបណ្តាប្រទេសដទៃទៀត ជាពិសេសប៉ាគីស្ថាន ឥណ្ឌា និងនេប៉ាល់ ដើម្បីការពារគ្រោះមហន្តរាយសត្វកណ្តូបនេះ៕

ប្រភព៖ Zing

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com