Connect with us

ក្រសួងការងារថា អត្រាអត់ការងារធ្វើនៅកម្ពុជា មានតែ ០,៧% ប៉ុណ្ណោះ ក្នុងឆ្នាំ២០១៩

  ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងឆ្នាំ២០១៩ ក្រសួងបានខិតខំរក្សាការងារដែលមានស្រាប់ និងបង្កើតការងារថ្មីគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ដែលនាំឱ្យកម្លាំងពលកម្មសរុបប្រមាណ ១០លាននាក់ មានអត្រាមានការងារធ្វើកម្រិតខ្ពស់ ៩៩,៣% (អត់ការងារ ០,៧%)។

ការឱ្យដឹងដូច្នេះ បានធ្វើឡើងនៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ស្ដីពីលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលចេញផ្សាយកាលពីថ្ងៃទី២០ ខែកុម្ភៈ។

សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ បានឱ្យដឹងផងដែរថា នៅក្នុងប្រទេសកម្ពុជា មានប្រជាពលរដ្ឋមានការងារធ្វើ ៣,៦៩លាននាក់ (ផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធចំនួនជាង ១,៥០លាននាក់ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាន ២,២០លាននាក់) វិស័យកសិកម្មចំនួនប្រមាណ ៤លាននាក់ មន្ត្រីសាធារណៈចំនួន ៥០ម៉ឺននាក់ និងពលករដែលធ្វើការនៅក្រៅប្រទេសចំនួនប្រមាណជាង ១,២៨ លាននាក់៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com