Connect with us

ស្ត្រីអាមេរិក ដែលចុះពីនាវា Westerdam រួចវិជ្ជមានវីរុសកូវីដ១៩ នៅម៉ាឡេស៊ី លែងមានវីរុសវិញហើយ

ម៉ាឡេស៊ី៖ ស្ត្រីអាមេរិក ដែលធ្វើដំណើរលើនាវាទេសចរណ៍ Westerdam និងត្រូវបានតេស្ត វិជ្ជមាន វីរុសកូវីដ១៩ (Covid-19) នៅប្រទេសម៉ាឡេស៊ី ពេលនេះ គាត់មិនមានវីរុសកូវីដ១៩ទៀតឡើយ។

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកស្រី Wan Azizah Wan Ismail បានថ្លែងនៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ នេះថា ស្ត្រីអាយុ ៨៣ឆ្នាំជនជាតិអាមេរិក ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Sungai Buloh ដែលត្រូវបានធ្វើតេស្តម្ដងហើយម្ដងទៀតរកវីរុសកូវីដ១៩ បានទទួលលទ្ធផល អវិជ្ជមាន វីរុសកូវីដ១៩។

“ការធ្វើតេស្តរបស់គាត់ បានទទួលលទ្ធផលអវិជ្ជមាន។ យ៉ាងណាមិញ គាត់នៅបន្តសម្រាកនៅមន្ទីរពេទ្យ ព្រោះគាត់មិនទាន់ល្អប្រសើរ និងនៅមានរោគសញ្ញា។ នៅពេលដែលគាត់លែងមានរោគសញ្ញា គាត់អាចចេញបាន”។ លោកស្រីឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ថ្លែងដូច្នេះក្នុងសន្និសីទសារព័ត៌មាន។

ស្ត្រីជនជាតិអាមេរិកខាងលើ និងស្វាមីរបស់គាត់ បានធ្វើដំណើរតាមនាវា Westerdam ដែលបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីសប្ដាហ៍មុន។ បន្ទាប់ពីត្រូវបានអនុញ្ញាតឱ្យចុះពីលើនាវា អ្នកទាំងពីរ បានឡើងជើងហោះហើរទៅកាន់ទីក្រុងកូឡាឡាំពួរ។ ពេលទៅដល់ អ្នកទាំងពីរ ត្រូវបានអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី រកឃើញថា មានរោគសញ្ញានៃវីរុសកូវីដ១៩។

ការធ្វើតេស្ត២លើកដំបូង បង្ហាញថា ស្ត្រីដែលជាភរិយា វិជ្ជមាន វីរុសកូវីដ១៩ ខណៈស្វាមីរបស់គាត់ អវិជ្ជមាន វីរុសនេះ៕

ប្រភព៖ The Straits Times

ប្រភព៖ Straits Times

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com