Connect with us

ManUtd៖ Rashford អាចនឹងចូលលេងវិញមុនពេលបញ្ចប់រដូវកាលនេះ

អង់គ្លេស៖ ខ្សែប្រយុទ្ធ Marcus Rashford មានរបួសធ្ងន់ធ្ងរជាងការរំពឹងទុករបស់ ManUtd ខណៈដែលក្លិបចង់ឃើញរូបគេចូលលេងមុនពេលបញ្ចប់រដូវកាលនេះ។

អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer បាននិយាយថា វាត្រូវចំណាយ ពេល ច្រើន ប៉ុន្តែជាក់ស្តែង យើងសង្ឃឹមថា រូបគេនឹងជាសះស្បើយ លឿនជាងអ្វី ដែលមើលទៅ ដូចជាគេ នឹងត្រូវខកខានប្រកួត ២ ទៅ ៣ ខែ។ ការស្កេន បាន បង្ហាញថា វាធ្ងន់ធ្ងរជាងអ្វីដែលយើងបានរំពឹងទុក ហើយក៏ជាការសង្ស័យ សម្រាប់យុទ្ធនាការ Euro ២០២០ នៅរដូវក្តៅនេះផងដែរ។

គួរបញ្ជាក់ផងដែរថា Rashford បានរងរបួស បន្ទាប់ពីប្ដូរចូលក្នុងអំឡុងពេល ប្រកួត ពានរង្វាន់ FA Cup ជុំទី ៣ ជាមួយនឹងក្លិប Wolves កាលពីថ្ងៃទី ១៥ ខែមករា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com