Connect with us

ក្រុមកាំភ្លើងធំ Arsenal បញ្ជូនភ្នាក់ងាររបស់ខ្លួន ឃ្លាំមើលខ្សែបម្រើ Bryan Cristante របស់ក្រុម Roma

អង់គ្លេស÷ ក្រុមកាំភ្លើងធំ Arsenal គ្រោងនឹងបញ្ជូនភ្នាក់ងាររបស់ខ្លួនទៅឃ្លាំមើលខ្សែបម្រើ Bryan Cristante របស់ក្រុម Roma នៅចុងសប្តាហ៍នេះ។

ខ្សែបម្រើរបស់ Roma រូបនេះ ក៏មិនទាន់បង្ហាញអ្វីគួរឱ្យកត់សម្គាល់នៅឡើយទេចាប់តាំងពីការបង្ហាញខ្លួនលើដំបូងនៅ AC Milan កាលពីខែធ្នូ ឆ្នាំ ២០១១ ។

Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta ហាក់ធ្វើមិនបានល្អក្នុងរដូវកាលនេះ ក៏កំពុងរកកីឡាករបន្ថែមមកចូលរួមផងដែរ ដោយលោកបានសម្លឹងឃើញ Cristante ដែល Benfica បានទិញកាលពីឆ្នាំ ២០១៤ មុនពេលឲ្យកីឡាកររូនេះខ្ចីជើងទៅ Serie A ជាមួយ Palermo, Pescara និង Atalanta។

សូមបញ្ជាក់ដែរថា ក្លិបចុងក្រោយដែលបានទិញ Cristante ជាអចិន្ត្រៃយ៍នោះគឺ AS Roma ដោយគេលេងបាន ៥៨ប្រកួតគ្រប់កម្មវិធី និងស៊ុតបាន ៥គ្រាប់ផងដែរ បូករួមទាំងការខ្ចីជើងកាលពីរដូវកាលមុន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com