Connect with us

CBS នឹងផ្សាយបន្តផ្ទាល់ជំនួប Leicester ប៉ះ Man City និងរឿងខ្លះៗដែលគួរដឹង

អង់គ្លេស៖ ការប្រកួតក្របខណ្ឌកំពូលនៃបាល់ទាត់អង់គ្លេស Premier League បានឈានដល់សប្ដាហ៍ទី២៧ ក្នុងនោះ CBS នឹងធ្វើការផ្សាយបន្តផ្ទាល់ ការប្រកួតរវាង Leicester City ទល់នឹង Manchester City នៅម៉ោង០០:៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។

ការប្រកួតសប្ដាហ៍ទី២៦ របស់ក្រុមទាំងពីរ៖

-Wolves ០-០ Leicester
-Man City ២-០ West Ham

ចំណាត់ថ្នាក់របស់ក្រុមទាំងពីរ នៅសប្ដាហ៍ទី២៦៖

-Leicester City ឈរលេខ៣ (៥០ពិន្ទុ)
-Man City ឈរលេខ២ (៥៤ពិន្ទុ)

កីឡាករដែលអាចជាប់ជម្រើស១១នាក់ដំបូង៖

-Leicester (អ្នកចាំទី៖ Schmeichel; ខ្សែការពារ៖ Pereira, Evans, Soyuncu, Chilwell; ខ្សែបម្រើការពារ៖ Ndidi, Tielemans; ខ្សែបម្រើប្រយុទ្ធ៖ Perez, Maddison, Barnes; ខ្សែប្រយុទ្ធ៖ Vardy)។
-Manchester City (អ្នកចាំទី៖ Ederson; ខ្សែការពារ៖ Walker, Fernandinho, Laporte, Zinchenko; ខ្សែបម្រើ៖ Rodri, Gundogan, De Bruyne; ខ្សែប្រយុទ្ធ៖ Mahrez, B. Bilva, Aguero) ។

កីឡាករអវត្តមាន៖

-Leicester៖ Hamza Choudhury (ព្យួរ)។
-Man City៖ Raheem Sterling (របួស); David Silva (មិនទាន់ច្បាស់)។

ប្រវត្តិជួបគ្នា ៥លើកចុងក្រោយ៖

-Man City ៣-១ Leicester (២២ ធ្នូ ២០១៩ កម្មវិធី Premier League)
-Man City ១-០ Leicester (០៧ ឧសភា ២០១៩ កម្មវិធី Premier League)
-Leicester ២-១ Man City (២៦ ធ្នូ ២០១៨ កម្មវិធី Premier League)
-Leicester ១-១ Man City (ឈ្នះប៉េណាល់ទី) (១៩ ធ្នូ ២០១៨ កម្មវិធី League Cup)
-Man City ៥-១ Leicester (១១ កុម្ភៈ ២០១៨ កម្មវិធី Premier League)

ឆ្លងកាត់ ៥ប្រកួតចុងក្រោយ Leicester ឈ្នះ Man City បាន១លើក ១លើក និងចាញ់ ៣លើក។

“ការទស្សន៍ទាយរបស់ MyTV Plus សម្រាប់ជំនួបនេះ៖ Leicester ២-១ Manchester City”

នៅថ្ងៃចុងសប្ដាហ៍នេះ ស្ថានីយទូរទស្សន៍របស់ CBS (CTN, MyTV និង CNC) នឹងផ្សាយបន្តផ្ទាល់ ជំនួប Leicester City ប៉ះ Manchester City នៅលើកញ្ចក់ទូរទស្សន៍ CTN និង MyTV ។ មិនតែប៉ុណ្ណោះ CBS ក៏នឹងផ្សាយជំនួប Southampton ប៉ះ Aston Villa នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ វេលាម៉ោង ១០យប់ លើកញ្ចក់ទូរទស្សន៍ CTN និង ជំនួប Arsenal ប៉ះ Everton នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ម៉ោង១១:៣០យប់ លើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC ។ សម្រាប់ក្របខណ្ឌ La Liga, CBS នឹងផ្សាយបន្តផ្ទាល់ ជំនួប Getafe ប៉ះ Valencia នៅថ្ងៃសៅរ៍ ទី២២ កុម្ភៈ ម៉ោង១០យប់ លើ CNC និង ជំនួប Real Sociedad ប៉ះ Valencia នៅយប់ឈានចូលថ្ងៃអាទិត្យ ទី២៣ កុម្ភៈ ម៉ោង ០០:៣០ នាទីរំលងអាធ្រាត្រ លើ CNC ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com