Connect with us

គ្រូពេទ្យស្នើឱ្យអ្នកជំងឺលេងវីយូឡុង ស្របពេលកំពុងវះកាត់ដុំសា ច់ខួរ ក្បាល ដើម្បីធានាថាផ្នែកសំខាន់ៗនៃខួរក្បាលនៅតែដំណើរការល្អ

អង់គ្លេស៖ តន្ត្រីករផ្នែកវីយូឡុង នៅក្នុងក្រុមតន្ត្រីដ៏ល្បីមួយរូប លោកស្រី Dagmar Turner មានវ័យ ៥៣ ឆ្នាំ បានដុះសាច់ក្នុងខួរក្បាល តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ ហើយដោយថ្មីៗនេះ ដុំសាច់បានធ្វើទុក្ខរហូតដល់លោកស្រី សម្រេចចិត្តធ្វើការវះកាត់ចេញ។

មុនពេលធ្វើការវះកាត់ ក្រុមវេជ្ជបណ្ឌិត បានប្រាប់លោកស្រីថា ដុំសាច់ បានដុះនៅផ្នែកខាងស្តាំនៃខួរក្បាល ដូចនេះវា មិនអាចមានផលប៉ះពាល់ដៃខាងស្តាំឡើយ ប៉ុន្តែផ្ទុយទៅវិញ វាអាចធ្វើឱ្យដៃឆ្វេងរបស់លោកស្រី លែងមានចលនា។ ក្រោយពីឮ វេជ្ជបណ្ឌិតប្រាប់បែបនេះហើយ លោកស្រី មានអារម្មណ៍ស្រឡាំងកាំងជាខ្លាំង ដោយសារលោកស្រី មានអាជីពជាអ្នកលេងវីយូឡុង ហើយដៃឆ្វេង គឺសំខាន់បំផុតក្នុងការធ្វើចលនា។

Turner បានបញ្ជាក់ថា វីយូឡុងមានអត្ថន័យខ្លាំងណាស់ នៅក្នុងជីវិតមួយនេះ ដែលលោកស្រី បានចាប់ផ្តើមសិក្សាឧបករណ៍នេះតាំងពីមានវ័យ ១០ មកម្ល៉េះ។ ដោយសារតែដឹងថា វីយូឡុង ពិតជាមានសារសំខាន់ខ្លាំងសម្រាប់លោកស្រី Turner ដូចនេះ ក្រុមវេជ្ជបណ្ឌិតបានស្នើរឱ្យលោកស្រី Turner លេងវីយូឡុង ស្របពេលដែលកំពុងធ្វើការវះកាត់ ដើម្បីអាចដឹងពីស្ថានភាពសរសៃខួរក្បាល អាចគ្រប់គ្រងចលនាដៃបាន ឬ មួយយ៉ាងណា។ សម្រាប់លោកស្រី Turner ការវះកាត់មួយនេះ គឺពិតជាទទួលបានការយកចិត្តទុកដាក់ខ្លាំង ដែលក្រុមវេជ្ជបណ្ឌិត បានចំណាយពេលវេលា ក្នុងការវះកាត់រយៈពេល ២ ម៉ោង និងបានយកដុំសាច់ចេញអស់ ៩០% ហើយដែរ៕

(ទស្សនាវីដេអូ)

ប្រភព៖ npr

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com