Liverpool កំពុងពិចារណាផ្ទេរ Milot Rashica របស់ Werder Bremen នៅរដូវក្តៅ
អង់គ្លេស÷ ក្លិប Liverpool កំពុងស្វែង រកព័ត៌មានទាក់ទិននឹងខ្សែបម្រើ Milot Rashica របស់ក្លិបអាល្លឺម៉ង់ Werder Bremen និងមានបំណងផ្ទេរក្នុងតម្លៃ ៣១.៥ លានផោននៅរដូវក្តៅនេះ។
កីឡាករវ័យ២៣ឆ្នាំ ទទួលបានការចាប់ អារម្មណ៍ខ្លាំងនៅក្របខ័ណ្ឌ Bundesliga នៅរដូវកាលនេះ ដោយរកបាន៧គ្រាប់ ក្នុងបង្ហាញមុខ ១៨ប្រកួត។
លោក Jurgen Klopp កំពុងសម្លឹងមើលកីឡាករមានទេពកោលស្យនៅក្របខ័ណ្ឌ Bundesliga ព្រមទាំងខ្សែប្រយុទ្ធ Timo Werner ខណ:នៅពេលនេះ Rashica បានក្លាយជាកីឡាករម្នាក់ទៀត ដែលកំពុងត្រូវបានតាមដានដោយក្រុមការងាររបស់ក្លិប Liverpool ។
Milot Rashica មានលក្ខខណ្ឌទិញផ្តាច់ ៣១.៥លានផោនជាមួយក្លិប Werner Bremen ។ រូបគេ បានផ្ទេរពីក្លិប Vitesse Arnhem មកកាន់ Werder Bremen កាលពីខែមករាឆ្នាំ២០១៨ ដោយមានកិច្ចសន្យាដល់ឆ្នាំ២០២២៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍