Connect with us

ក្រសួងសុខាភិបាលកម្ពុជា នឹងបន្តធ្វើការជាមួយម៉ាឡេស៊ី ទោះករណីអ្នកដំណើរនាវា Westerdam ដែលម៉ាឡេស៊ីអះអាង ប៉ះពាល់កិត្តិយសរបស់ខ្លួនក៏ដោយ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ​បានចេញសេចក្ដីប្រកាសថា ក្រសួងសុខាភិបាលកម្ពុជា នឹងបន្តសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលម៉ាឡេស៊ី ក្នុងការឆ្លើយតប និងការពារការចម្លងវីរុសកូវីដ១៩ (Covid-19) នៅក្នុងប្រទេស ក៏ដូចជាក្នុងតំបន់ ទោះបីជាលទ្ធផលធ្វើតេស្តទៅលើស្ដ្រីអាមេរិក ដែលធ្វើដំណើរតាមនាវា Westerdam ផ្ទុយពីការអះអាងរបស់ម៉ាឡេស៊ី កាលពីដំបូងក៏ដោយ ពោលគឺលទ្ធផលបង្ហាញថា ស្ត្រីអាយុ៨៣ឆ្នាំនេះ អវិជ្ជមាន វីរុសកូវីដ១៩ នៅម៉ាឡេស៊ី។

ក្រសួងសុខាភិបាលកម្ពុជា បានបន្តថា នេះសបញ្ជាក់ថា ភាពមិនប្រក្រតីនៃលទ្ធផលដែលបានប្រកាសជាបន្តបន្ទាប់ដោយអាជ្ញាធរម៉ាឡេស៊ី ធ្វើឱ្យមានការភ័យខ្លាច និងភាន់ច្រឡំ សម្រាប់អ្នកដំណើរនាវា Westerdam ទាំងអស់ ហើយក៏បានបង្កការរើសអើង សម្រាប់អ្នកដំណើរដែលគ្មានផ្ទុកវីរុស មានការខកខានជាច្រើនថ្ងៃក្នុងការបន្តជើងហោះហើរត្រឡប់ទៅប្រទេសរបស់ពួកគេវិញ។

ក្រសួងបន្តថា ហេតុការណ៍នេះ បានប៉ះពាល់ទៅលើការកើនឡើងនៃការចំណាយមិនចាំបាច់ ក៏ដូចជាការប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងរបស់ប្រទេស ក៏ដូចជាបង្កវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com