កម្ពុជា ត្រូវការពេលជិត ៧ឆ្នាំទៀត ទើបអាចធ្វើការផ្គត់ផ្គង់សេវាទឹកស្អាតជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន បានថ្លៃងថា ប្រជាពលរដ្ឋកម្ពុជានៅជនបទទូទាំងប្រទេស នឹងទទួលបានទឹកស្អាតប្រើប្រាស់ និង ការលើកកម្ពស់បញ្ហាសុខភាព-អនាម័យ កាន់តែប្រសើររហូតដល់ ៩០ភាគរយនៅឆ្នាំ២០២៣ខាងមុខ មុននឹងការសម្រេចបាន ១០០ភាគរយតាមផែនការ កំណត់ត្រឹមឆ្នាំ២០២៥ ។
បើតាម ឯកឧត្តម រដ្ឋមន្ត្រី បានអោយដឹងថា គិតដល់ឆ្នាំ២០១៨នេះ ស្ថានភាពការងារផ្គត់ផ្គង់ទឹកស្អាត និង លើកកម្ពស់សុខភាព-អនាម័យកម្ពុជា សម្រេចបានជាង ៦០ភាគរយហើយ ។ ទន្ទឹមគ្នានេះដែរ ប្រជាពលរដ្ឋកម្ពុជា នៅតាមតំបន់ជនបទ ចាប់ផ្តើមយល់ដឹងពីបញ្ហា ទឹកស្អាត អនាម័យ និង បានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយនឹងរាជរដ្ឋាភិបាល បានច្រើន ជាងមុន ។
ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីឱ្យប្រជាពលរដ្ឋ ទទួលបានទឹកស្អាត និង រស់នៅមានអនាម័យល្អប្រសើររហូតដល់ ៩០ភាគរយ នៅឆ្នាំ២០២៣ ក្រសួងអភិវឌ្ឍន៍ជនបទ មានផែនការសកម្មភាពថ្នាក់ជាតិ និង ថ្នាក់ខេត្តស្តីពីការផ្គត់ផ្គង់ ទឹកស្អាតនិងការលើកកម្ពស់អនាម័យនៅជនបទឆ្នាំ២០១៩ – ២០២៣ ។ ដើម្បីអោយការអនុវត្តផែនការនេះ មានប្រសិទ្ធភាព ឯកឧត្តម ស្នើរ អោយមានការចូលរួមពីបណ្តាដៃគូអភិវឌ្ឍន៍នានា និងអង្គការក្រៅរដ្ឋាភិបាលនានា ។
សូមជម្រាបថា នៅឆ្នាំ២០២៥ ខាងមុខ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាអោយប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ទទួលបានទឹកស្អាតប្រើប្រាស់ និង រស់នៅដោយមានអនាម័យ ១០០ភាគរយ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍