Connect with us

ខ្សែបម្រើ Kante នឹងអវត្តមានការប្រកួត Chelsea ប៉ះក្លិប Bayern Munich យប់នេះ

អង់គ្លេស៖ N’Golo Kante របស់ក្លិប Chelsea នឹងខកខានការប្រកួតជើងទី ១ វគ្គ ១៦ ក្រុមជាមួយក្លិប Bayern Munich នៅថ្ងៃអង្គារនេះ។

អ្នកចាត់ការក្រុមតោខៀវ Frank Lampard បាននិយាយថា ខ្ញុំជឿជាក់លើកីឡាករទាំងអស់ដែលបានចូលរួមក្នុងក្រុមនៅឆ្នាំនេះ។ ពួកគេទទួលបានការទុកចិត្តលើរបៀបដែលពួកគេបានលេង។ មួយផ្នែកធំនៃការងាររបស់ខ្ញុំនៅយប់នេះ គឺពន្យល់ដល់កីឡាករថា យើងត្រូវបង្ហាញភាពខ្លាំងរបស់ក្លិបទាំង ២ជើង។

គួរបញ្ជាក់ផងដែរថា ខ្សែបម្រើរូបនេះនឹងត្រូវអវត្តមានប្រហែលជា ៣ សប្តាហ៍ ដោយបញ្ហារបួស ខណៈដែលកីឡាករ Christian Pulisic, Pedro និង Callum Hudson-Odoi ក៏ទំនងជាអវត្តមានការប្រកួតយប់នេះផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com