Connect with us

EDC នឹងបន្តផ្អាកផ្គត់ផ្គង់នៅរាជធានីភ្នំពេញ ព្រឹកទល់ល្ងាច ពីថ្ងៃព្រហស្បតិ៍ដល់អាទិត្យសប្ដាហ៍នេះ

ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្ដីជូនដំណឹងសាជាថ្មី ពីការផ្អាកផ្គត់ផ្គង់អគ្គិសនី នៅតាមតំបន់មួយចំនួន នៅភ្នំពេញ និងនៅតំបន់ជុំវិញ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០។ អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី ដូចខាងក្រោម៖

ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង៩ព្រឹក ដល់ ៥ល្ងាច នៅសង្កាត់ ចាក់អង្រែលើ សង្កាត់គីឡូម៉ែត្រលេខ៦ ជើងឯក ភ្នំពេញថ្មី ទឹកថ្លា គោកឃ្លាង បឹងទំពន់ទី១ បឹងទំពន់ទី២ និងសង្កាត់ទំនប់ទឹក ក្នុងរាជធានីភ្នំពេញ។

ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច នៅសង្កាត់ វត្តភ្នំ ក្រាំងធ្នង់ គីឡូម៉ែត្រលេខ៦ គោកឃ្លាង ចោមចៅទី៣ និងសង្កាត់ គោករកា ក្នុងរាជធានីភ្នំពេញ។

ថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច នៅសង្កាត់ កាកាបទី២ ភ្នំពេញថ្មី ក្រាំងធ្នង់ គោកឃ្លាង ឃ្មួញ កាកាបទី១ កាកាបទី២ ព្រែកឯង ក្បាលកោះ និងសង្កាត់ ព្រែកថ្មី កោះដាច់ និងសង្កាត់បាក់ខែង ក្នុងរាជធានីភ្នំពេញ ព្រមទាំងសង្កាត់តាខ្មៅ កំពង់សំណាញ់ ក្នុងខេត្តកណ្ដាល រួមទាំងផ្អាកផ្គត់ផ្គង់អគ្គិសនីនៅ ស្រុកល្វាឯម ស្រុកខ្សាច់កណ្ដាល ស្រុកមុខកំពូល ក្នុងខេត្តកណ្ដាល។

ថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២០ ផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង ៩ព្រឹក ដល់ ៥ល្ងាច នៅសង្កាត់ឫស្សីកែវ ស្ទឹងមានជ័យទី៣ កាកាបទី១ ចោមចៅទី១ ចោមចៅទី៣ ត្រពាំងក្រសាំង កំបូល ស្នោរ ឪឡោក កន្ទោក ព្រែកឯង ក្បាលកោះ និងសង្កាត់ព្រែកថ្មី ក្នុងរាជធានីភ្នំពេញ ព្រមទាំងសង្កាត់ តាខ្មៅ កំពង់សំណាញ់ ក្នុងខេត្តកណ្ដាល៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com