Connect with us

ក្រសួងការងារ៖ កម្មករនិយោជិតដែលធ្វើការ២១ថ្ងៃក្នុង១ខែ មានសិទ្ធិឈប់សម្រាក១ថ្ងៃកន្លះ

ភ្នំពេញ៖ អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បានសេចក្ដីជូនដំណឹង អំពីការគណនាការឈប់សម្រាកប្រចាំឆ្នាំជាសមាមាត្រ នៅពេលដែលកម្មករនិយោជិត ធ្វើការតិចជាង២១ថ្ងៃក្នុងមួយខែ បន្ទាប់ពីកិច្ចប្រជុំក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ការគណនាការឈប់សម្រាកប្រចាំឆ្នាំមានប្រាក់ឈ្នួល ត្រូវគិតជាសមាមាត្រដូចខាងក្រោម៖ កម្មករ និយោជិតពេញសិទ្ធិ ដែលបានបំពេញការងារចាប់ពី ២១ថ្ងៃ ក្នុងមួយខែ មានសិទ្ធិទទួលបានការឈប់សម្រាកចំនួន (១ថ្ងៃកន្លះ)។ កម្មករនិយោជិតពេញសិទ្ធិ ដែលបានបំពេញការងារចាប់ពី ១៥ថ្ងៃ ប៉ុន្តែតិចជាង ២១ថ្ងៃក្នុងមួយខែ មានសិទ្ធិទទួលបានការឈប់សម្រាកចំនួន (១ថ្ងៃ)។ កម្មករនិយោជិតពេញសិទ្ធិ ដែលបានបំពេញការងារតិចជាង ១៥ថ្ងៃក្នុងមួយខែ ពុំមានសិទ្ធិទទួលបានការឈប់សម្រាកប្រចាំឆ្នាំឡើយ។

ក្រសួងការងារ បានប្រាប់ឱ្យសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា អនុវត្តតាមការគណនាការឈប់សម្រាកប្រចាំឆ្នាំមានប្រាក់ឈ្នួលរបស់កម្មករ និយោជិតដូចរៀបរាបខាងលើ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com