Connect with us

តើអ្នកដឹងទេ ១៩ឆ្នាំ ក្រោមការគ្រប់គ្រងរបស់លោក ជេក ម៉ា (Jack Ma) ក្រុមហ៊ុន អាលីបាបា មានទឹកប្រាក់ រហូតដល់ ៤២ពាន់លានដុល្លា សហរដ្ឋអាមេរិក

ប្រទេសចិន ៖ ក្នុងរយៈពេល 19 ឆ្នាំនៃការលូតលាស់របស់អាលីបាបា ក្រុមហ៊ុន នេះបានក្លាយជាក្រុមហ៊ុនដំបូង នៃនិន្នការបច្ចេកវិទ្យាពិភពលោក និង បានពង្រីកខ្លួនទៅជាអាណាចក្រពាណិជ្ជកម្មអេឡិចត្រូនិច ដែលមានទឹកប្រាក់ 42 ពាន់លានដុល្លារអាមេរិក ជាមួយនឹងការទូទាត់ឥតសាច់ប្រាក់ ការប្រើប្រាស់ប្រព័ន្ធទិន្នន័យក្លោដ ភស្តុភារ សុខភាព និង ការកម្សាន្ត ដែលទាំងនេះសុទ្ធសឹងតែជាសមិទ្ធផលរបស់ក្រុមហ៊ុន ។


អ្វីដែលគួរអោយភ្ញាក់ផ្អើល គឺ សហស្ថាបនិក និងប្រធាននាយកក្រុមហ៊ុនអាលីបាបា លោក ជេក ម៉ា អ៊ីន (Jack Ma Yun) បានបញ្ជាក់នៅក្នុងសារបើកចំហរមួយ លោកនឹងចុះចេញពីមុខតំណែងរបស់ខ្លូន ក្នុងនាមជាប្រមុខដឹកនាំក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចយក្ស នៅក្នុងរយៈពេលមួយឆ្នាំទៀត ។ មានការរំពឹងទុកថា នាយកប្រតិបត្តិក្រុមហ៊ុន គឺ លោក ដានីញ៉ែល ចាង យ៉ុង (Daniel Zhang Yong) នឹងទទួលតួនាទីជំនួស ជាប្រធាននាយក នៃក្រុមគណៈកម្មការ។


មហាសេដ្ឋីចិន លោក ជេក ម៉ា បានប្រកាស ក្នុងខួបលើកទី 20 នៃការស្ថាបនាអាលីបាបា និង ជាថ្ងៃចុងក្រោយរបស់លោកក្នុងនាមជានាយកប្រតិបត្តិ ហើយលោក ក៏បានប្រកាសផងដែរ ពីយុទ្ធសាស្ត្រនៃការផ្លាស់ប្ដូរ ដើម្បីធ្វើការបង្ហាញផ្លូវដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ ក្នុងការឡើងមកកាន់កាប់ក្រុមហ៊ុន ។


លោក ម៉ា (Ma) បាននិយាយថា លោកនឹងនៅបន្តជាប្រធានប្រតិបត្តិ ស្របពេលដែលលោកនឹងចំណាយពេល ធ្វើសប្បុរសធម៌និងប្រកបការងារខាងផ្នែកអប់រំ ឱ្យកាន់តែច្រើនជាងមុន។ កាលពីដើមឡើយ លោកធ្លាប់ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស មុនពេលដែលលោកបានបង្កើតវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច តាវបាវ ដត់ ខម (taobao.com) ដ៏ធំបំផុតរបស់ពិភពលោក ក្នុងឆ្នាំ 1999។


ក្រុមហ៊ុនបានពាំនាំការផ្លាស់ប្ដូរដែលមិនធ្លាប់មានពីមុនមកដល់ប្រទេសចិន ដោយធ្វើបដិវត្តទាំងស្រុងនូវទម្លាប់ទិញទំនិញ នៃជំនាន់ថ្មីរបស់ប្រទេសក្នុងយុគសម័យអ៊ីនធឺណែត៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម