Connect with us

ពិតអត់ថា ទឹកវីតាមីនកំពុងល្បីលើទីផ្សារ អាចជំនួយដល់សុខភាពមែន?

បច្ចុប្បន្ននេះ នៅលើទីផ្សារអនឡាញ កំពុងតែមានការពេញនិយមទឹកវីតាមីន ដែលល្បីថាអាចជំនួយដល់សុខភាព ព្រោះមានសារធាតុរ៉ែ និងវីតាមីនផ្សេងៗ។ ចំពោះបញ្ហានេះដែរលោកវេជ្ជបណ្ឌិតឯកទេសទូទៅ លី ឫទ្ធីគុណ បានណែនាំថា ទឹកនោះមិនអាចជួយអ្វីបានច្រើនឡើយ។

វេជ្ជបណ្ឌិតបន្តទៀតថា ទឹកវីតាមីន ដែលគេនិយមទិញផឹកនាពេលបច្ចុប្បន្ននេះមិនអាចជួយអ្វី ឬជួយមនុស្សកំពុងឈឺឱ្យជាវិញបានឡើយ។ ទឹកទាំងនោះ មានផ្ទុកសារធាតុរ៉ែ និងវីតាមីនតិចតួចបំផុត ហើយនឹងគ្រឿងបន្ថែមរសជាតិឱ្យឆ្ងាញ់ប៉ុណ្ណោះ យើងមិនចាំបាច់ចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ទៅលើវានោះទេ។ សម្រាប់អ្នកមានប្រាក់ច្រើនការទិញទឹកទាំងនោះផឹកជាប្រចាំ មិនជាបញ្ហាឡើយ តែសម្រាប់អ្នកមានជីវភាពមិនធូរធារ អាចនឹងចាញ់បោកការឃោសនាផ្សេងៗទៅវិញ ព្រោះតម្លៃទឹករ៉ែនោះថ្លៃជាងទឹកសុទ្ធធម្មតា ២ ទៅ ៣ ដង និងមានចំនួនតិចជាងផងដែរ។

ម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋានរូបនោះ បានបន្តទៀតថា ប្រសិនបើយើងពិតជាស្រឡាញ់សុខភាពមែនអាចទិញពពួក supplement (អាហារបំប៉ន) ញ៉ាំមួយថ្ងៃមួយគ្រាប់បាន។ supplement គឺជាផលិតផលត្រូវបានផលិតឡើង ដើម្បីបំពេញបន្ថែមរបបអាហារ ដែលវាអាចផ្ដល់សារធាតុចិញ្ចឹមពីប្រភពអាហារ សាច់ ហើយសំយោគគ្នាជាថ្នាំគ្រាប់ ឬទឹក។

ដូចនេះបើយើងពិតជាស្រឡាញ់សុខភាពមែនពិត វេជ្ជបណ្ឌិតណែនាំឱ្យអនុវត្តការរស់នៅប្រកបដោយផាសុកភាព៖

– ញ៉ាំ គេងឲ្យបានទៀងទាត់

– កុំគិតច្រើននាំឲ្យស្ត្រេស

– កុំផឹកគ្រឿងស្រវឹង សេពគ្រឿងញៀន

– ញ៉ាំអាហារ ផ្លែឈើល្អៗសម្បូរជីវជាតិ

– ហាត់ប្រាណ ឬលេងកីឡា

– រស់នៅក្នុងបរិស្ថានស្រស់ថ្លា

– រក្សាផ្លូវចិត្តឱ្យស្ងប់

ប្រសិនបើធ្វើរឿងទាំងនេះបាន មិនបាច់ញ៉ាំវីតាមីន អាហារបំប៉ន ក៏សុខភាពល្អមិនងាយឈឺថ្កាត់ផ្ដេសផ្ដាសដែរ តែបើធ្វើរឿងទាំងនោះមិនបាន ទោះទឹករ៉ែ ឬវីតាមីនអ្វី ក៏មិនអាចជួយឱ្យសុខភាពបានប្រសើរឡើងដែរ៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com