Connect with us

សាលារៀនមួយនៅថៃត្រូវបានបិទទ្វារ ក្រោយរកឃើញសិស្សម្នាក់មានផ្ទុកវីរុសកូវីដ១៩

បាងកក៖ បឋមសិក្សាមួយ នៅទីក្រុងបាងកក បានបិទទ្វារជាបណ្ដោះអាសន្ន រយៈពេល ២សប្ដាហ៍ បន្ទាប់ពីមានការរកឃើញថា សិស្សម្នាក់ មានផ្ទុកវីរុសកូវីដ១៩ ដែលសង្ស័យថាអាចឆ្លងទៅកាន់មិត្តរួមថ្នាក់របស់គេ។

កុមារ អាយុ៨ឆ្នាំ ដែលជាសិស្ស នៅបឋមសិក្សា Phraharuthai Donmuang នៅក្រុងបាងកក បានឆ្លងវីរុសពីជីដូនជីតា ដែលបានទៅលេងកម្សាន្តនៅកោះហុកកៃដូ ប្រទេសជប៉ុន កាលពីថ្ងៃទី១៦ ដល់ ២០ ខែកុម្ភៈ ហើយបានត្រឡប់មកវិញជាមួយវីរុសកូវីដ១៩ តែម្ដង។

ជីតា បានជូនចៅរបស់គាត់ ទៅសាលារៀនខាងលើ កាលពីថ្ងៃចន្ទកន្លងទៅ ១ថ្ងៃ មុនគាត់ទៅជួបគ្រូពេទ្យ ដោយសារគាត់មានអាការៈក្អក។ គ្រូពេទ្យ ទើបតែចេញលទ្ធផលបង្ហាញថា លោកតា អាយុ៦៥ឆ្នាំ ពិតជាមានវីរុសកូវីដ១៩ ហើយបានពិនិត្យ ជីដូន និងចៅរបស់គាត់ ក៏ឃើញលទ្ធផលវិជ្ជមានដូចគ្នា។

សូមជម្រាបថា សិស្ស និងបុគ្គលិកក្នុងសាលារៀនទាំងមូល នឹងត្រូវធ្វើតេស្តស្វែងរកវីរុសកូវីដ១៩៕

ប្រភព៖ Khaosod English

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com