Connect with us

ដោយសារតែ Brace ស្ត្រីជនជាតិថៃម្នាក់ ខូចធ្មេញកំណើត និងត្រូវដាក់ធ្មេញសិប្បនិម្មិតជំនួស

ប្រទេសថៃ៖ ក្នុងសម័យនេះ មនុស្សជាច្រើនកំពុងពេញនិយមរឿងពត់ធ្មេញដើម្បីឱ្យទម្រង់មុខ ក៏ដូចជាធ្មេញមានភាពស្រស់ស្អាត។ យ៉ាងណាមិញថ្មីៗនេះ នៅប្រទេសថៃ ស្ត្រីវ័យ ២៣ ឆ្នាំម្នាក់ បានទៅជួបទន្តពេទ្យភ្លាមៗ ក្រោយមានបញ្ហាមាត់ធ្មេញដែលនាង បានធ្វើការពាក់ brace រយៈពេល ៥ ឆ្នាំមកហើយ។

ទន្តពេទ្យ បានពិនិត្យឃើញថា អញ្ចាញធ្មេញរបស់នាងពោរពេញទៅដោយមេរោគផ្សិត ដោយសារការប្រើប្រាស់ផលិតផលមិនមានស្តង់ដារ បូករួមជាមួយការសម្អាត និងថែទាំមិនបានត្រឹមត្រូវ ទើបបណ្តាលឱ្យមានអាការៈធ្ងន់ធ្ងរដល់ថ្នាក់នេះ។ ក្រោយយក brace ចេញរួចរាល់ ធ្មេញមុខចំនួន២គ្រាប់របស់នាង ត្រូវបានខូចខាតទាំងស្រុង និងត្រូវជំនួសដោយធ្មេញសិប្បនិម្មិតវិញ។

នេះគឺជាបទពិសោធន៍មួយដល់អ្នកដែលមានបំណងពត់ធ្មេញ ត្រូវស្វែងរកទន្តពេទ្យដែលអាចទុកចិត្តបាន និងត្រូវយកចិត្តទុកដាក់ថែទាំឱ្យបានត្រឹមត្រូវ ចៀសវាងមានបញ្ហាមិនអាចស្រោចស្រង់បាន៕

ប្រភព៖ kapook

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com