Connect with us

Beckham៖ Inter Miami មានឱកាសដ៏អស្ចារ្យ ក្នុងការចុះហត្ថលេខាជាមួយ Messi និង Ronaldo

បរទេស៖ David Beckham បានបង្ហើបឱ្យដឹងថា ក្លិបនៅលីហ្គអាមេរិក MLS គឺ Inter Miami មាន “ឱកាសដ៏អស្ចារ្យ” ដើម្បីចុះហត្ថលេខាលើកំពូលតារាឆ្នើម Lionel Messi និង Cristiano Ronaldo ។
ប្រធានក្រុម Barcelona កីឡាករ Messi និងខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមសេះបង្កង់ Juventus គឺមានទំនាក់ទំនងជាមួយនឹងការផ្ទេរទៅលេងនៅលីហ្គសហរដ្ឋអាមេរិក ដើម្បីពង្រីកសិទ្ធិអាជីវកម្មរបស់ពួកគេ ។ មានការរំពឹងទុកថាក្រុម Miami ដែលនឹងបង្ហាញខ្លួនជាលើកដំបូងនៅ MLS ទល់នឹងក្លិប Los Angeles FC នៅថ្ងៃអាទិត្យនេះ អាចទាក់ទាញកីឡាករទាំងពីរ។

អតីតកីឡាករ Manchester United បាននិយាយទាំងញញឹមថា ៖ ” អ្នកដឹងទេ យើងមានឱកាសល្អជាច្រើននៅ Miami ។ ក្នុងនាមជាម្ចាស់ក្លិបណាមួយ អ្នកពិតជាចង់បានកីឡាករឆ្នើម ហើយប្រសិនបើយើង មានឱកាស នឹងនាំយក កីឡាករដូចជា Cristiano ឬ Messi ។ ខ្ញុំមានការកោតសរសើរចំពោះពួកគេ ជាអត្តពលិក ប្រសិនបើយើងអាចនាំកីឡាករទាំងនោះ ពិតជាល្អមិនខាន “។
ក្លិប Inter Miami ដែលធ្លាប់មានទំនាក់ទំនងជាមួយ David Silva របស់ Manchester City, ខ្សែប្រយុទ្ធរបស់ PSG កីឡាករ Cavani និងខ្សែបម្រើ Luka Modric របស់ Real បន្ទាប់ពីបានចុះកុងត្រាជាមួយ Rodolfo Pizarro និង Matias Pellegrini ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com