Connect with us

ដឹងប៉ុន្មានចំណុចនេះ អ្នកចូលចិត្តម្ទេស ច្បាស់ជាសប្បាយចិត្តវិញហើយ

អាហារហឹរមានលាក់អាថ៌កំបាំងច្រើន គ្នាយើងភាគច្រើនចង់ដឹង។ អ្នកខ្លះថាអ៊ីចេះ អ្នកខ្លះថាអ៊ីចុះ! ប៉ុន្តែការពិត មនុស្សភាគតិចណាស់ដែលដឹងច្បាស់ពីអាហារហឹរ ពិសេសម្ទេសស្រស់យើង។ តាមការស្រាវជ្រាវជាច្រើន ម្ទេស ឬអាហារហឹរ ពិតជាមានគុណប្រយោជន៍ច្រើនចំពោះសុខភាព។

១- សម្រកទម្ងន់

អាហារហឹរ ដូចជាទឹកម្ទេស ឬប្រភេទអាហារផ្សេងៗទៀត សុទ្ធតែអាចជួយឱ្យផែនការសម្រកទម្ងន់យើងឱ្យសម្រេចបានជោគជ័យ ពិសេសអាចជួយជំរុញការធ្វើមេតាប៉ូលីសក្នុងរាងកាយកាន់តែខ្លាំងឡើង។ យោងតាមភស្តុតាងក្នុងការសិក្សាកន្លងមក ម្ទេស ឬអាហារហឹរ អាចជំរុញឱ្យរាងកាយយើង ដុតកាឡារីបានឡើងលឿនស្ទើរតែមិនគួរឱ្យជឿ។

២- បេះដូងមានសុខភាពល្អ

ការសិក្សាមួយចំនួនអះអាងថា ទម្លាប់ញ៉ាំអាហារហឹរ ជួយយើងកាត់បន្ថយអត្រាប្រឈមជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល ឱ្យធ្លាក់មកត្រឹមកម្រិតទាបបំផុត។ ហេតុផលចម្បងគឺថា ម្ទេស ឬម្រេច អាចកាត់បន្ថយ និងបំផ្លាញជាតិខ្លាញ់អាក្រក់ក្នុងសរសៃឈាម LDL ខណៈសារធាតុ Capsaicin មានក្នុងអាហារហឹរទាំងនេះ អាចប្រយុទ្ធប្រឆាំងទៅនឹងការរលាក ដែលជាមូលហេតុមួយបង្កឱ្យមានបញ្ហាបេះដូង។

៣- ការពារជំងឺមហារីក

យោងតាមសមាគមស្រាវជ្រាវជំងឺមហារីកអាមេរិក ជាតិ Capsaicin ក្នុងមេ្ទស ឬម្រេច គឺមានសមត្ថភាពបំផ្លាញកោសិកាមហារីកមួយចំនួនបាន ក៏ដូចជាមហារីកគោលិកាឈាមសLeukemic Cancer។ គ្រឿងទេសផ្សំក្នុងអាហារហឹរ ដូចជារមៀត ដែលមានក្នុងទឹកជ្រលក់ ឬម្សៅ សុទ្ធតែអាចមានលទ្ធភាពពន្យឺតការរីករាលដាលកោសិកាមហារីកបាន វាដូចគ្នាទៅនឹងសកម្មភាពរបស់ថ្នាំប្រឆាំងមហារីកអ៊ីចឹងដែរ។ នេះជាការអះអាងរបស់សាស្ត្រាចារ្យ Gregory A. Plotnikoff ទីប្រឹក្សាជាន់ខ្ពស់ ផ្នែកថែទាំសុខភាពនៃមន្ទីរពេទ្យ Allina រដ្ឋ Minnesota សហរដ្ឋអាមេរិក។ ការលាយម្រេច ជាមួយរមៀត អាចធ្វើឲ្យគុណភាពរមៀតកើតឡើង ២០០០% ហើយស័ក្តិសមសម្រាប់ ញ៉ាំជាមួយអាហារ ដូចជាបបរ ឬស៊ុប។

៤- កាត់បន្ថយសម្ពាធឈាម

វីតាមីន A និង C អាចជួយពង្រឹងជញ្ជាំងសាច់ដុំបេះដូង ខណៈជាតិក្តៅរបស់ម្រេច និងម្ទេស ជាមួយលំហូរឈាមក្នុងរាងកាយរត់បានស្រួល។ មានន័យថា ម្ទេស ឬម្រេច ជួយឱ្យប្រព័ន្ធសរសៃឈាមបេះដូង កាន់តែរឹងមាំ។

៥- ជួយឱ្យអារម្មណ៍ល្អ

អាហារហឹរ អាចជួយជំរុញអ័រម៉ូនធ្វើឱ្យយើងមានអារម្មណ៍ល្អ ដូចជាអ័រម៉ូនសេរ៉ូតូនីន។ ហេតុផលនេះ គឺគ្រប់គ្រាន់ឱ្យយើងជឿថា ម្ទេស ឬម្រេច អាចជួយកាត់បន្ថយបញ្ហាបាក់ទឹកចិត្ត និងស្ត្រេសយ៉ាងមានប្រសិទ្ធភាព។
ទោះជាយ៉ាងណា គ្នាយើងត្រូវចាំថា គ្មានអ្វីមានតែគុណសម្បត្តិ និងគ្មានគុណវិបត្តិនោះឡើយ ហេតុនេះ ទម្លាប់ញ៉ាំម្ទេស ឬអាហារហឹរផ្សេង គួរញ៉ាំក្នុងកម្រិតល្មមបានហើយ ដើម្បីចៀសវាងបញ្ហាសុខភាពផ្សេងៗ ពិសេសបញ្ហាក្រពះ និងពោះវៀន៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com