Connect with us

ឮថាអ្នកផឹកស្រាអាចការពារខ្លួនពី COVID-19 បាន ពិតមែនអត់?

មួយរយៈនេះក្រោយពី COVID-19 ផ្ទុះឡើងខ្លាំង ពាក្យចចាមអារ៉ាមទាក់ទិននឹងជំងឺ ពិសេសវិធីការពារដោយគ្មានប្រភពច្បាស់ការ ឬអ្នកជំនាញណាម្នាក់អះអាង ក៏កាន់តែមានជាច្រើនក្នុងបណ្ដាញសង្គម។ មួយក្នុងចំណោមនោះ បានលើកឡើងថា អ្នកផឹកស្រា អាចការពារខ្លួនពី COVID-19 បាន។ឮថាអ្នកផឹកស្រាអាចការពារខ្លួនពី COVID-19 បាន ពិតមែនអត់?

ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរួមគ្នារវាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងក្រសួងសុខាភិបាល ស្តីពីជំងឺ COVID-19 ដល់អ្នកសារព័ត៌មាន លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាលថា ការលើកឡើងបែបនោះមិនមែនជារឿងត្រឹមត្រូវឡើយ។ ការលើកឡើងបែបនេះ ព្រោះមានការភាន់ច្រឡំថា អាល់កុលអាចជួយការពារពីCOVID-19 ដោយយើងយកវាទៅលាងសម្អាតដៃប៉ុណ្ណោះ តែអ្នកនិយាយអាចមិនអស់សេចក្ដី ឬពន្យល់មិនច្បាស់ ទើបអ្នកយកទៅផ្សាយបន្តបែរជាថាអ្នកផឹកស្រាមានជាតិអាកុលនឹងអាចការពារខ្លួនបាន ដោយពេលមានជាតិអាល់កុលក្នុងខ្លួន ហើយ COVID-19 ចូលទៅ អាចសម្លាប់បាន។

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានបន្ថែមទៀតផងដែរថា អ្នកផឹកស្រាមិនត្រឹមតែមិនអាចការពារបាននោះទេ ថែមទាំងមានគ្រោះថ្នាក់ចំពោះសុខភាពកាន់តែខ្លាំង។

អាល់កុលដែលគេនិយាយ គឺយកមកសម្អាតដៃនោះទេ ព្រោះការណែនាំអនាម័យ គឺតម្រូវឱ្យយើងគ្រប់គ្នាលាងសម្អាតដៃជាមួយសាប៊ូ ជេល ឬទឹកអាល់កុល ដើម្បីសម្លាប់មេរោគ ក្រោយពេលយើងក្អក កណ្ដាស់ និងចាប់កាន់ ប៉ះរបស់ផ្សេងៗនៅតាមទីសាធារណៈ។

ដូចនេះសូមកុំយល់ច្រឡំថា ការផឹកស្រាអាចជួយការពារ COVID-19 បានឱ្យសោះ។ ដើម្បីការពារខ្លួនពី COVID-19 នេះ យើងត្រូវប្រកាន់ខ្ជាប់អនាម័យដោយឧស្សាហ៍លាងសម្អាតដៃ ពាក់ម៉ាស់ និងនៅឱ្យឆ្ងាយពីនរណាដែលក្អក កណ្ដាស់ ហៀរសំបោរ យ៉ាងហោចណាស់ ១ ម៉ែត្រ៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com