Connect with us

ក្រុមយុវជនរបស់ Arsenal បំបាក់ក្លិបដែលឈ្នះក្នុងដី ១៩លើក Portsmouth ក្នុងពាន FA Cup

អង់គ្លេស៖ អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បាននិយាយថា កីឡាករវ័យក្មេងរបស់ក្លិប គឺពិតជាមានតម្លៃណាស់ បន្ទាប់ពីក្រុមយុវជន​របស់គាត់បានផ្តួលក្លិបនៅ League One ក្រុម Portsmouth នៅឯទីលាន Fratton Park ដើម្បីឈានដល់វគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ FA Cup ។

 

គ្រូបង្វឹករបស់ក្រុមកាំភ្លើងធំរូបនេះ បានដាក់កីឡាករចំនួន ៦ នាក់ដែលមាន​អាយុក្រោម ២០ឆ្នាំ ហើយពួកគេមើលទៅអាចគ្រប់គ្រងបាន ជាពិសេសនៅ​ក្នុងតង់ទី ២ ដោយសារពួកគេបានផ្តួលក្រុមមួយដែលមិនបានចាញ់​ក្នុងការប្រកួតក្នុងផ្ទះចំនួន ១៩ លើក ។ ក្រុមរហស្សនាម Pompey លេងបាន​យ៉ាងល្អនៅតង់ទី ១ ប៉ុន្តែបានប្រហែសធ្វើឱ្យ Sokratis Papastathopoulos និង Nketiah រកបានម្នាក់មួយគ្រាប់។

ការប្រកួតរបស់ក្រុមផ្សេងទៀតសម្រាប់ជុំទី ៥ គឺនៅថ្ងៃអង្គារ ពុធ និងថ្ងៃព្រហស្បតិ៍ ហើយការចាប់ឆ្នោតវគ្គ ១/៤ ផ្តាច់ព្រ័ត្រ​គឺនៅលើ​កញ្ចក់ទូរទស្សន៍ BBC One នៅថ្ងៃពុធ បន្ទាប់ពីការប្រកួតរវាងក្រុម Sheffield Wednesday និង Manchester City ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com