Connect with us

ម្ចាស់បទ When You Say Nothing At All បង្ហោះរិះគន់សិង្ហបុរី ចុងក្រោយបានសុំទោស រឿងវីរុសកូវីដ១៩

បរទេស៖ តារាចម្រៀងសញ្ជាតិអៀរឡង់ Ronald Keating បានធ្វើការសុំទោសចំពោះប្រជាជននៃប្រទេសសិង្ហបុរី ទាក់ទងនឹងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម រិះគន់រដ្ឋាភិបាលសិង្ហបុរី ក្នុងការចាត់វិធានការលើកប៉ាល់ទេសចរណ៍ មិនឱ្យចូលចត ដោយសារខ្លាចការឆ្លងរីករាលដាលវីរុសកូវីដ១៩។

កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ម្ចាស់បទចម្រៀង “When You Say Nothing At All” បានបង្ហោះថា៖ “រូបថតនាវាជាច្រើន ត្រូវបានឃាត់នៅសិង្ហបុរី មិនឱ្យចូលចត ដោយសារតែវីរុសនោះ”។ ក្រោយមក តារាចម្រៀងដដែល ក៏បានលុបការបង្ហោះនោះចោលវិញ បន្ទាប់ពីអាជ្ញាធរសិង្ហបុរី បានធ្វើការឆ្លើយតប និងបំភ្លឺ ទៅកាន់ការបង្ហោះរបស់គេ ថា នាវាបានទៅដល់ ឬចាកចេញពីប្រទេសសិង្ហបុរី នៅរៀងរាល់ ២-៣នាទីម្ដង ដូច្នេះ អាចមាននាវាប្រហែល ១០០០គ្រឿងនៅទីនោះ ក្នុងពេលតែមួយ។

តារាចម្រៀង Ronald Keating បានបកស្រាយថា៖ “ខ្ញុំបានបង្ហោះរូបថតនេះ បន្ទាប់ពីជនជាតិសិង្ហបុរីម្នាក់ បានប្រាប់ថា មូលហេតុដែលនាវាទាំងឡាយជាប់គាំងនៅទីនោះ គឺដោយសារតែវីរុស”។ ជាចុងក្រោយ រូបគេក៏បានធ្វើការសុំទោសជាសាធារណៈផងដែរ៕

ប្រភព៖ CNA

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com