Connect with us

ការប្រកួត Juventus និង AC Milan ត្រូវបានលុបចោល ដោយសារការ ភ័យខ្លាចនៃជំងឺឆ្លង

អ៊ីតាលី៖ ការប្រកួតជើងទី ២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Italian Cup រវាងក្រុមសេះបង្កង់ Juventus និង AC Milan នៅទីក្រុង Turin ត្រូវបានពន្យា ពេល ជុំវិញការព្រួយបារម្ភពីជំងឺ coronavirus ។

ទីភ្នាក់ងារការពារជនស៊ីវិល បានឱ្យដឹងថា មនុស្សចំនួន ២៧ នាក់បាន បាត់បង់ ជីវិត ដោយសារជំងឺដ៍សាហាវនេះ នៅក្នុងប្រទេសអ៊ីតាលីក្នុងរយៈពេល ២៤ ម៉ោង ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៧៩ នាក់។ រាល់ព្រឹត្តិការណ៍ កីឡា ត្រូវបានហាមឃាត់នៅក្នុងតំបន់ចំនួន ៣ គឺ Lombardy, Veneto និង Emilia Romagna – បូករួមនឹងខេត្តចំនួន ២ ។

ក្រុមទាំង ២ នឹងត្រូវជួបគ្នានៅកីឡដ្ឋាន Allianz Arena ក្រោយជើងទី១ ទទួលលទ្ធផលស្មើគ្នា ១-១ បន្ទាប់ពីកីឡាករ Cristiano Ronaldo ទាត់បាល់ពិន័យ ១១ ម៉ែត្រចុងម៉ោង៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com