Connect with us

បាក់ស៊ីក្លូគាត់ខ្ទេចអស់ហើយ បើនាយ ធុង មានទម្ងន់ដល់ទៅ២០០គីឡូ ឯណោះ!

ភ្នំពេញ៖ តារាកំប្លែង ស្រស់សង្ហា ទម្ងន់មិនចាញ់គេ ក្នុងជួរពិភពសិល្បៈ នាយ ធុង កំពុងតែលាក់ខ្លួនសំងំកើបលុយក្នុងរដូវមង្គលការ ទើបធ្វើឱ្យតារាកំប្លែងម្នាក់នេះ ហាក់បីដូចជាមិនសូវចេញតាមកញ្ចក់ទូរទស្សន៍នោះឡើយ។

សព្វថ្ងៃតារាកំប្លែងដែលមានទម្ងន់ដល់ទៅ ២០០គីឡូ ក៏មានអាជីវកម្មមួយទៀតផ្ទាល់ខ្លួន គឺលក់បាយសាច់ មាន់ចៀន និងគុយទាវពេលព្រឹក នៅឯគេហដ្ឋានរបស់គាត់ផងដែរ។ ម្យ៉ាងទៀតដែរ ប្រិយមិត្តកាន់តែឆ្ងល់ថាហេតុបានជា នាយ ធុង អង្គុយលើស៊ីក្លូតែមិនបាក់ ព្រោះទម្ងន់របស់គាត់ដល់ទៅ ២០០គីឡូ ប៉ុន្តែបានជាមិនអី តើហេតុអ្វីបានជាគាត់មិនសម្រកខ្លះទៅ?
យោងតាមការសាកសួរពីក្រុមការងារព័ត៌មាន MyTV Plus ទៅកាន់ នាយ ធុង ថា តើលោកមានបំណងគិតថាចង់ស្រកគីឡូខ្លះទេ? តារាកំប្លែងរូបនេះ ក៏បានរៀបរាប់ដូច្នេះថា៖ “គាត់ខំណាស់ដែរ តែហាក់បីដូចជាមិនស្រកសោះ ព្រោះគាត់នៅញ៉ាំបាន ដូច្នេះវាពិតជាពិបាកសម្រកខ្លាំងណាស់សម្រាប់រូបគាត់”។

ដូចជារូបភាពដែល នាយ ធុង បានបង្ហោះជាមួយការជិះស៊ីក្លូ មើលទៅឃើញតែមាឌរបស់គាត់ ហើយលោកអ៊ុដែលជាម្ចាស់ស៊ីក្លូភ័យជាខ្លាំង ក៏មានអារម្មណ៍ថា ភ័យខ្លាចបាក់ស៊ីក្លូរបស់គាត់ ប៉ុន្តែយើងពិតជាមិនដឹងថា នាយ ធុង មានយុទ្ធសាស្ត្រយ៉ាងណាបានជាជិះស៊ីក្លូ ហើយមិនបាក់ បើទម្ងន់គាត់ដល់ទៅ២០០គីឡូឯណោះ!។

តារាកំប្លែងកំពូលធ្ងន់ម្នាក់នេះ ក៏សូមអរគុណពុកម៉ែបងប្អូនជាច្រើន ដែលបានជួយគាំទ្ររូបគាត់ ហើយប៉ុន្មានថ្ងៃនេះ គាត់ពិតជាមានការរវល់ជាច្រើនមែន។ នាយ ធុង ក៏បានបញ្ជាក់បន្ថែមថា គាត់មិនទៅណាចោលបងប្អូននោះឡើយ ក៏មិនបោះបង់វិថីសិល្បៈមួយនេះចោលនោះដែរ៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com