Connect with us

ក្តីបារម្ភវីរុស COVID ១៩ ធ្វើឱ្យជនពិការមួយក្រុមចេញបទចម្រៀង “លាងសម្អាតដៃ” ដើម្បីក្រើនរំឭកដល់បងប្អូនខ្មែរ ឱ្យប្រកាន់ខ្ជាប់អនាម័យ

ភ្នំពេញ៖ វីរុស COVID ១៩ បានក្លាយជាវីរុសដ៏សាហាវមួយប្រចាំឆ្នាំ ២០២០ ដែលអាចផ្តាច់ជីវិតមនុស្សបានច្រើនបំផុតក្នុងរយៈពេលដ៏ខ្លីរហូតធ្វើឱ្យអង្គការសុខភាពពិភពលោក WHO ប្រកាសអាសន្ននៃការសាយភាយវីរុសមួយនេះ រហូតធ្វើឱ្យមនុស្សទូទាំងពិភពលោកត្រូវការពារខ្លួនដោយការពាក់ម៉ាស និងលាងសម្អាតដៃឱ្យបានញឹកញាប់បំផុតតាមតែអាចធ្វើទៅបាន។

ស្របពេលនេះផងដែរ ថ្មីៗនេះជនពិការមួយក្រុមបានចេញវីដេអូបទចម្រៀងមួយក្រោមចំណងជើង “លាងសម្អាត” ដែលក្នុងអត្ថន័យបទចម្រៀង បានបញ្ជាក់ពីការប៉ះពាល់អ្វីមួយហើយ គឺត្រូវលាងសម្អាតដៃដាច់ខាត ដោយសារយើងមិនអាចមើលឃើញឡើយថារបស់ដែលយើងបានប៉ះពាល់ទាំងនោះមានផ្ទុកនូវមេរោគអ្វីខ្លះ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺបទចម្រៀងមួយនេះបានលាយឡំការសម្តែង និងអត្ថន័យបែបកំប្លុកកំប្លែងពីជនពិការមួយក្រុម ជាហេតុធ្វើឱ្យវីដេអូមួយនេះ មានភាពរស់រវើកថែមមួយកម្រិតទៀត។ យ៉ាងណាមិញ អ្នកនិយមលេងបណ្តាញសង្គម ក៏បាននាំគ្នាចែករំលែកតៗគ្នា និងធ្វើការកោតសរសើរពីការក្រើនរំឭកដល់ប្រជាពលរដ្ឋខ្មែរ កុំឱ្យមានការធ្វេសប្រហែសចំពោះសុខភាពខ្លួនផងដែរ៕

(ទស្សនាវីដេអូ)

ប្រភព៖ Prach

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com