Connect with us

វគ្គចែកពូល ពានរង្វាន់ Asian Champions League 2020 អាចត្រូវពន្យាពេល ដោយសារវីរុសកូរ៉ូណា

អាស៊ី៖ វគ្គចែកពូលការប្រកួតបាល់ទាត់ពានរង្វាន់ Asian Champions League 2020 អាចត្រូវពន្យាពេល ដោយសារការផ្ទុះឡើងនៃវីរុសកូរ៉ូណា។ នេះបើតាមការឱ្យដឹងពីសហព័ន្ធបាល់ទាត់អាស៊ី AFC ។

កិច្ចប្រជុំបន្ទាប់មួយ ត្រូវបានធ្វើឡើងនាទីស្នាក់ការរបស់សហព័ន្ធនាទីក្រុង Kuala Lumpur ដែលពីមុន ពួកគេចង់ពន្យាពេលការប្រកួតត្រឹមខែឧសភានោះ ឥឡូវត្រូវបង្កើនរយៈពេលរហូតដល់រហូតដល់ចុងខែកក្កដាឯណោះវិញ។
ការពន្យាពេលខាងលើ គឺដើម្បីប្រាកដថា ពួកគេអាចបញ្ចប់ការប្រកួតទាន់ពេលក្នុងឆ្នាំនេះ បន្ទាប់ពីលីគក្នុងស្រុកជាច្រើន ដូចជាលីគនៅជប៉ុន កូរ៉េខាងត្បូង និង ចិន ត្រូវបានផ្អាកជាបន្តបន្ទាប់ ដោយសារវីរុសខាងលើកំពុងរីករាលដាលយ៉ាងខ្លាំង។
ទោះបីយ៉ាងណា សហព័ន្ធបាល់ទាត់អាស៊ី រំពឹងថា ស្ថានការណ៍នឹងធូរស្រាល ហើយពួកគេនឹងអាចផ្លាស់ប្តូរកាលបរិច្ឆេទដ៏តានតឹងនេះ ក្រោយកិច្ចប្រជុំនាចុងសប្តាហ៍ក្រោយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com