លោក Pep Guardiola បានត្រៀមទឹកប្រាក់៣០លានផោន ក្នុងការនាំយកខ្សែការពារ Mason Holgate ពីEverton
អង់គ្លេស៖ យោងតាមរបាយការណ៍ក្នុងប្រទេសអង់គ្លេស បានឱ្យដឹងថាក្រុម Manchester City កំពុងតែត្រៀមខ្លួនក្នុងការទិញខ្សែការពារ Mason Holgate របស់ក្លិប Everton និងអាចឱ្យ John Stones ទៅកាន់ក្លិបចាស់របស់គេវិញ នៃកិច្ចព្រមព្រៀងនេះ។
លោក Pep Guardiola គ្រូបង្វឹកក្រុម Man City បានព្យាយាមក្នុងការជ្រើសរើសខ្សែការពារថ្មីមួយរូបបន្ថែមទៀត ដើម្បីជំនួស Aymeric Laporte ដែលមានបញ្ហារបួសជង្គង់កាលខែសីហា ដែលធ្វើឱ្យកីឡាកររូបនេះ អវត្តមានរហូតដល់ដើមខែមីនានេះ។
បច្ចុប្បន្ននេះលោក Guardiola សម្រេចចិត្តដាក់ Fernandinho (ហ្វើនានដីនញូ) ជាមួយនឹង Nicolas Otamendi ប៉ុន្តែបើយោងតាម Daily Mirror បានឱ្យដឹងថា គ្រូបង្វឹកអេស្ប៉ាញ គ្រោងនឹងដោះស្រាយស្ថានភាពឱ្យបានល្អនៅរដូវក្តៅនេះ។
សូមបញ្ជាក់ដែរថា Man city បើចង់បានកីឡាករ Holgate វ័យ២១ឆ្នាំនេះ មកចូលរួម យ៉ាងហោចណាស់ ក៏ត្រូវត្រៀមទឹកប្រាក់ចំនួន ៣០លានផោនផងដែរ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍