Connect with us

មានកក្តាអ្វីខ្លះ ដែលធ្វើអោយសេដ្ឋកិច្ចប្រទេសកម្ពុជា មានកំណើនរង្វង់អាត្រា៧.២% ក្នុងឆ្នាំ២០១៨នេះ

ភ្នំពេញ ៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អោយដឹងថា កម្ពុជាសម្រេចបាន ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យមក្នុងកម្រិត ៧.៧% ក្នុងមួយឆ្នាំៗ ហើយសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងបន្តកំណើនរឹងមាំក្នុងរង្វង់អត្រា ៧.២% ក្នុងឆ្នាំ២០១៨នេះ ។ 
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានឲ្យដឹងថា កំណើនរឹងមាំរបស់សេដ្ឋកិច្ចកម្ពុជា ធ្វើឱ្យផលិតផលសរុបក្នុងស្រុក សម្រាប់ប្រជាជនម្នាក់ៗ កើនឡើងជាង៧ដង ពីប្រមាណជាង២០០ដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩២ មកជិតប្រមាណ ១,៥០០ដុល្លារអាមេរិក នៅឆ្នាំ២០១៨នេះ ។ ចំណែកឯ អត្រានៃភាពក្រីក្រ បានធ្លាក់ចុះពីប្រមាណ ៥០% ក្នុងឆ្នាំ១៩៩២ មកត្រឹមរង្វង់ ១៣.៥% ក្នុងឆ្នាំ២០១៤ ទោះបីត្រូវជួបប្រទះបញ្ហាប្រឈម និងហានិភ័យពីខាងក្រៅមួយចំនួនក្ដី។


ឯកឧត្តម ក៏បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាសម្រេចបាន កំណើនខ្ពស់នេះផ្អែកលើ មូលដ្ឋានសំខាន់មួយចំនួនដូចជា៖

  1. ការធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការបង្កើតបរិយាកាសអំណោចផល សម្រាប់ការអភិវឌ្ឍ។
  2. គោលនយោបាយ និងកម្មវិធីអភិវឌ្ឍច្បាស់លាស់ ប្រកបដោយសង្គតិភាព និងការដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច ព្រមទាំងការពង្រឹង និងលើកម្ពស់សមត្ថភាពស្ថាប័នសាធារណៈ ។
  3. ការអភិវឌ្ឍប្រកបដោយចីរភាព ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងការគាំពារសង្គម ។
  4. ការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងទីក្រុង និងជនបទ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម