Connect with us

រដ្ឋាភិបាលអង់គ្លេស ស្នើសុំឱ្យក្របខ័ណ្ឌ Premier League បង្កើនរៀបចំផែនការ ត្រៀមទប់ស្កាត់សម្រាប់មេរោគកូរ៉ូណាវីរុស

អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេស បានស្នើសុំឱ្យក្របខ័ណ្ឌ Premier League បង្កើនការរៀបចំផែនការត្រៀមទប់ស្កាត់សម្រាប់មេរោគកូរ៉ូណាវីរុស ក្រោយមានការកើនឡើងនូវអ្នកឆ្លងវីរុស សរុបកើនឡើងដល់ ៨៧ នាក់ ។

សេចក្តីណែនាំនេះ ក៏បានកត់សម្គាល់ផងដែរថា រដ្ឋាភិបាលបានដាក់ ចេញ នូវផែនបម្រុង ៣ ប្រភេទផ្សេងគ្នា ហើយអាចនឹងអនុវត្តភ្លាមៗ ប្រសិនបើ ស្ថានភាពប្រែប្រួល។ ខណៈពេលដែលក្របខ័ណ្ឌ Premier League បច្ចុប្បន្ន ស្ថិត នៅក្នុងជំពូកទី១ ដែលត្រូវឱ្យមានការប្រកួតជាធម្មតា ហើយប្រភេទទី២ គឺ លេងទាំងបិទទ្វារកីឡដ្ឋាន និងជម្រើសចុងក្រោយគឺ ការលុបចោល , កាត់បន្ថយ ឬពន្យារការប្រកួត តែម្ដង។

ក្របខ័ណ្ឌ Premier League បានឱ្យដឹងថា ខ្លួនកំពុងទាក់ទងជាទៀង ទាត់ជាមួយ មន្រ្តីរដ្ឋាភិបាលដែលទទួលខុសត្រូវចំពោះគោលនយោបាយសម្រាប់កន្លែងដែលមានមនុស្សច្រើន ហើយពួកគេនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រូពេទ្យក្នុងក្លិប។ ដំបូន្មានចម្បងចំពោះក្លិប គឺថា ការបង្កើនការថែទាំចាំបាច់ត្រូវមានអនាម័យខ្ពស់ ហើយត្រូវចាត់វិធានការដើម្បីកំណត់ការចូលទៅកាន់កីឡដ្ឋាន និងកន្លែង ហ្វឹកហាត់។

មកដល់ពេលនេះ មានក្លិបជាច្រើនបានចាត់វិធានការផ្ទាល់ខ្លួនរួច ទៅហើយ ក្នុងនោះ រួមមានការបញ្ឈប់កីឡាករដែលបានចុះហត្ថលេខាលើផ្លាកសញ្ញាមាន“ ថតរូប Selfie” ជាមួយនឹងអ្នកគាំទ្រ និងចាប់ដៃគ្នាជាមួយបុគ្គលិកក្លិប៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com