Connect with us

បុរសជប៉ុនម្នាក់ ដែលចាកចេញពីសៀមរាប ត្រូវបានបញ្ជាក់ថាមានផ្ទុក Covid-19 ពិតមែន ពេលទៅដល់ជប៉ុន

ភ្នំពេញ៖ ករណីបុរសជនជាតិជប៉ុនម្នាក់ដែលបានសង្ស័យមានផ្ទុក Covid-19 ពេលនេះត្រូវបានបញ្ជាក់ច្បាស់ហើយថា ពិតជាមានពិតមែន នេះបើតាមការបញ្ជាក់ដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានបញ្ជាក់នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ថា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ បុរសជនជាតិជប៉ុនម្នាក់មានអាយុ៤០ឆ្នាំ ត្រូវបានរកឃើញមានផ្ទុកវីរ៉ុស Covid-19 ពេលមកដល់អាកាសយានដ្ឋាន Chubu នៃទីក្រុង Nagoy ប្រទេសជប៉ុន នៅពេលគាត់ទៅពិភាក្សាជាមួយក្រុមមន្ត្រីចត្តាឡីស័ក ដោយសារគាត់ពិបាក ដកដង្ហើម។ បុរសនេះ បានទៅកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២០ ដោយឆ្លងកាត់ប្រទេសវៀតណាម ហើយបានធ្វើដំណើរទៅហ្វីលីពីននៅថ្ងៃទី២៨ ខែកុម្ភៈ។

គាត់បញ្ជាក់ថា មិនសូវស្រួលខ្លួននៅថ្ងៃទី២១ ខែកុម្ភៈ(យោងព័ត៌មាន Nagoya TV និង Tas TV ជាភាសាជប៉ុន)។ គាត់ត្រឡប់មកកម្ពុជានៅថ្ងៃទី២៨ ខែកុម្ភៈ និងនៅថ្ងៃទី៣ ខែមីនា បានទៅមន្ទីរពេទ្យ(នៅស្រុកខ្មែរមិនបញ្ជាក់ឈ្មោះ) (ព័ត៌មានពីមន្ត្រីការបរទេសជប៉ុន)។ ពាក់ព័ន្ធការទៅពេទ្យនេះ Nagoya TV បានបញ្ជាក់ថា គាត់មានអាការៈពិបាកដកដង្ហើម។

ស្ថានឯកអគ្គរាជទូតកម្ពុជា បន្តថា បុរសនេះ បានចាកចេញពីអាកាសយានដ្ឋានសៀមរាប នៅម៉ោង២០:៥៧នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ តាមជើងហោះហើរ VN814 កៅអី៣៣D ទៅអាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ រួចប្តូជើងហោះហើរ VN340 កៅអី2c ទៅ Nagoya (យោងតាមព័ត៌មាន www.viet.jo.com )។ ក្នុងយន្តហោះនោះ មានមនុស្សចំនួន ៥១នាក់ រួមទាំងបុគ្គលិកបម្រើលើយន្តហោះ ដែលធ្វើដំណើរមកពីរសៀមរាបជាមួយបុរសនេះ ត្រូវបានដាក់ នៅដាច់ដោយឡែកនៅទីក្រុងហូជីមិញ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com