Connect with us

ផ្ទុះជំងឺធំៗកន្លងមក សម្លាប់មនុស្ស និងខាតបង់សេដ្ឋកិច្ចប៉ុន្មាន?

កន្លងមកមានករណីផ្ទុះជំងឺជាច្រើន និងបានរីករាលដាលខ្លាំងដូចករណី COVID-19 ដែរ។ ក្នុងនោះមិនត្រឹមតែខាតបង់ផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបាត់បង់អាយុជីវិតទៀតផង។ តាមរបាយការណ៍ដែលក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោកបានបញ្ចេញ ក្នុងនោះធ្លាប់មានការផ្ទុះជំងឺធំៗ ៦ លើកមកហើយ ក្នុងនោះមានដូចជា៖

– ជំងឺសាសន៍ឆ្នាំ ២០០៣ (SARS)៖ សម្លាប់មនុស្ស ៧៧៥ នាក់ និងបាត់បង់សេដ្ឋកិច្ច ៥៤ ពាន់លានដុល្លារ។
– ជំងឺផ្ដាសាយបក្សីឆ្នាំ ២០០៥ (H5N1)៖ បាត់បង់សេដ្ឋកិច្ច ១០ ពាន់លានដុល្លារនៅអាស៊ី
– ផ្ដាសាយសកលឆ្នាំ ២០០៩៖ សម្លាប់មនុស្ស ៥៧៦ ០០០ នាក់ និងបាត់បង់សេដ្ឋកិច្ច ៥ ពាន់លានដុល្លារ នៃឧស្សាហកម្មទេសចរណ៍មិចស៊ិកូ។
– ជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ាឆ្នាំ ២០១២ (MERS)៖ ចំនួនភ្ញៀវទេសចរទៅកាន់សាធារណរដ្ឋកូរ៉េធ្លាក់ចុះ ៤០% ក្នុងរយៈពេលមួយខែ។
– ជំងឺអេបូឡាឆ្នាំ ២០១៥ (Ebola)៖ សម្លាប់មនុស្ស ១១ ៣១៥ នាក់ និងការចំណាយការឆ្លើយតបជាសកលចំនួន ៣.៥ ពាន់លានដុល្លារ។
– ជំងឺហ្សីកាឆ្នាំ ២០១៦ (Zika)៖ ចំណាយ ៣,៥ ពាន់លានដុល្លារសម្រាប់សេដ្ឋកិច្ចពិភពលោក។
ចំណែក COVID-19 វិញមិនទាន់មានរបាយការណ៍បូកសរុបជាក់លាក់ថ្លៃចំណាយផ្សេងៗឡើយ ព្រោះពេលនេះស្ថានភាពឆ្លងរីករាលដាលនៅមិនទាន់ស្ងប់ ទើបមិនអាចវាយតម្លៃ៕
ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com