សឹងតែមិនជឿ អ្នកនាង ឈិត សុជាតា ចេញមុខភ្លាមៗ ជួយដល់ទារកពិការម្នាក់ ដែលត្រូវម្តាយបោះបង់ចោលនៅមន្ទីរពេទ្យកុមារជាតិ
ភ្នំពេញ៖ ទារកដ៏កម្សត់មួយរូប កើតមកឆែបមាត់ និងពិការភ្នែកសងខាង ដែលត្រូវបានម្ដាយទុកចោលនៅមន្ទីរពេទ្យកុមារជាតិ បានទទួលការជួយភ្លាមៗពីអ្នកនាង ឈិត សុជាតា ។
បើតាមប្រភពព័ត៌មាន បានអោយដឹងថា អ្នកនាង ឈិត សុជាតា បានទៅដល់មន្ទីរពេទ្យកុមារជាតិ ដើម្បីសួរសុខទុក្ខទារកនោះដោយផ្ទាល់ ជាមួយនឹងការនាំយកនូវសម្ភារៈ និង ថវិកា ប្រគល់ជូនផងដែរ ។
មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង ឈិត សុជាតា បានអះអាងថា នឹងខិតខំប្រឹងប្រែងប្រកាសស្វែងរកសប្បុរសជន និង អង្គការនានា ដើម្បីទទួលយកទារកនេះ ទៅចិញ្ចឹមផងដែរ ។
ទង្វើររបស់អ្នកនាង ឈិត សុជាតា នេះ បានធ្វើឲ្យមហាជន និង អ្នកលេងបណ្តាញសង្គម សម្តែងការកោតសរសើរ គាំទ្រ និង ជូនពរដល់អ្នកនាង ឈិត សុជាតា ផងដែរ ។
ថ្លែងប្រាប់ MYTV Plus អ្នកនាង ឈិត សុជាតា បាននិយាយថា គាត់មានចិត្តអាណិតក្មេងនោះ មែនទែន និងងឿយឆ្ងល់ថា ហេតុអីបានជាម្តាយ បង្កើតគ្នាហើយទុកគ្នាចោលធ្វើអី ទោះគ្នាមានរាងកាយមិនគ្រប់គ្រាន់ដូចគេក៏ដោយ ក៏នៅតែជាកូនដែរ ហេតុម៉េច ក៏ចិត្តដាច់ម្ល៉េះ ។
គួរបញ្ជាក់ថា ព័ត៌មានពីទារកនេះ ត្រូវបានចែកចាយតរៗគ្នា នៅលើបណ្តាញទំនាក់ទំនងសង្គម ហើយក៏មានអ្នករិះគន់យ៉ាងចាស់ដៃ ទៅលើម្តាយទារកនោះ ថា មិនបានទទួលខុសត្រូវក្នុងនាមជាម្តាយផងដែរ ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍