Connect with us

រកឃើញមនុស្ស ៤០នាក់នៅសៀមរាប ប៉ះពាល់ជាមួយជនជាតិជប៉ុនដែលផ្ទុកវីរុសកូវីដ១៩

សៀមរាប៖ យោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០នេះ អាជ្ញាធរ បានរកឃើញអ្នកប៉ះពាល់ជាមួយជនជាតិជប៉ុន ដែលមានផ្ទុកវីរុសកូវីដ១៩ ជាង ៤០នាក់។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឱ្យដឹងថា៖ “សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្រោយពីទទួលបាន ព័ត៌មានថា ជនជាតិជប៉ុនមានផ្ទុកមេរោគ Covid-19, ក្រុមមន្រ្តីសុខាភិបាលថ្នាក់ជាតិ ថ្នាក់ខេត្ត និងអាជ្ញាធរខេត្តសៀមរាប កំពុងធ្វើការលើករណីនេះ ដោយតម្លាភាពបំផុត និងធ្វើការប្រកបដោយភាពត្រឹមត្រូវបំផុត ទៅតាមនីតិវិធីរបស់អង្គការសុខភាពពិភពលោក មជ្ឈណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រ។ យើងបានរកឃើញអ្នកប៉ះពាល់ជាង ៤៤នាក់ (៤នាក់ត្រូវបានប៉ះពាល់ដោយផ្ទាល់ និង៤០នាក់ប៉ះពាល់ដោយប្រយោល) ដែលតម្រូវឱ្យគាត់នៅដោយឡែកពីគេចំនួន ១៤ថ្ងៃ និងតាមដានសុខភាព បើមានចេញរោគសញ្ញាត្រូវយកវត្ថុវិភាគជាបន្ទាន់ រហូតពេលនេះ ពួកគាត់ពុំទាន់មានរោគសញ្ញានៅឡើយទេ។
រហូតដល់ម៉ោង ៤ល្ងាច ថ្ងៃទី៥ មីនា ២០២០ មិនទាន់រកឃើញករណីថ្មីនៅឡើយទេ”។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានបញ្ជាក់នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ថា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ បុរសជនជាតិជប៉ុនម្នាក់មានអាយុ៤០ឆ្នាំ ត្រូវបានរកឃើញមានផ្ទុកវីរ៉ុស Covid-19 ពេលមកដល់អាកាសយានដ្ឋាន Chubu នៃទីក្រុង Nagoy ប្រទេសជប៉ុន នៅពេលគាត់ទៅពិភាក្សាជាមួយក្រុមមន្ត្រីចត្តាឡីស័ក ដោយសារគាត់ពិបាក ដកដង្ហើម។ បុរសនេះ បានទៅកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២០ ដោយឆ្លងកាត់ប្រទេសវៀតណាម ហើយបានធ្វើដំណើរទៅហ្វីលីពីននៅថ្ងៃទី២៨ ខែកុម្ភៈ។

គាត់បញ្ជាក់ថា មិនសូវស្រួលខ្លួននៅថ្ងៃទី២១ ខែកុម្ភៈ (យោងព័ត៌មាន Nagoya TV និង Tas TV ជាភាសាជប៉ុន)។ គាត់ត្រឡប់មកកម្ពុជានៅថ្ងៃទី២៨ ខែកុម្ភៈ និងនៅថ្ងៃទី៣ ខែមីនា បានទៅមន្ទីរពេទ្យ (នៅស្រុកខ្មែរមិនបញ្ជាក់ឈ្មោះ) (ព័ត៌មានពីមន្ត្រីការបរទេសជប៉ុន )។ ពាក់ព័ន្ធការទៅពេទ្យនេះ Nagoya TV បានបញ្ជាក់ថា គាត់មានអាការៈពិបាកដកដង្ហើម។

ស្ថានឯកអគ្គរាជទូតកម្ពុជា បន្តថា បុរសនេះ បានចាកចេញពីអាកាសយានដ្ឋានសៀមរាប នៅម៉ោង២០:៥៧នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ តាមជើងហោះហើរ VN814 កៅអី៣៣D ទៅអាកាសយានដ្ឋានTan Son Nhat ទីក្រុងហូជីមិញ រួចប្តូជើងហោះហើរ VN340 កៅអី2c ទៅ Nagoya (យោងតាមព័ត៌មាន www.viet.jo.com )។ ក្នុងយន្តហោះនោះ មានមនុស្សចំនួន ៥១នាក់ រួមទាំងបុគ្គលិកបម្រើលើយន្តហោះ ដែលធ្វើដំណើរមកពីរសៀមរាបជាមួយបុរសនេះ ត្រូវបានដាក់ នៅដាច់ដោយឡែកនៅទីក្រុងហូជីមិញ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com