Connect with us

ពិតអត់ដែលតារាស្រីលំដាប់កំពូល Yang Mi លែងលះ Hawick Lau ដោយសារលោកមិនគោរពឪពុកម្តាយនាង?

ប្រទេសចិន៖ ទោះបីជាតារាសម្តែងលំដាប់កំពូល Yang Mi និង Hawick បានលែងលះគ្នារយៈពេលជាង១ឆ្នាំហើយក្តី តែរឿងរ៉ាវរបស់អ្នកទាំង២នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្ររបស់អ្នកទាំង២ដដែល។

ថ្មីៗនេះសារព័ត៌មានចិនមួយបានធ្វើការចុះផ្សាយថា អ្នកទាំង២លែងលះគ្នាគឺកើតឡើងដោយសារ Hawick មិនគោរពឪពុកម្តាយរបស់ Yang Mi ជាក់ស្តែងកន្លងមកក៏មានប្រិយមិត្តអ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់ថាហេតុអ្វីទើប Hawick កម្រនឹងមានការជួបជុំជាមួយនឹងគ្រួសារខាងភរិយាម្ល៉េះ ថែមទាំងសុខចិត្តមើលថែកូនដោយខ្លួនឯងរាល់ពេលដែល Yang Mi រវល់ការងារម្តងៗដោយលោកមិនដែលនាំកូនខ្លួនទៅលេងយាយតានៅទីក្រុងប៉េកាំងឡើយ។ ទន្ទឹមនឹងចំនុចនេះដែលអ្នកគាំទ្រមានការសង្ស័យ ក៏មានចំនុចមួយចំនួនទៀតដូចជាការមិនយល់ចិត្តគ្នា និងការមិនបើកចិត្តចែករំលែកព័ត៌មានផ្ទាល់ខ្លួនទៅវិញទៅមក ដែលទាំងនេះគឺជាចំនុចនាំឱ្យអ្នកទាំង ២ សម្រេចចិត្តដើរផ្លូវរៀងរាល់ក្រោយរស់នៅជាមួយគ្នារយៈពេល ៥ ឆ្នាំ។ ទោះជាយ៉ាងណា តារាល្បីទាំង២ក៏មិនបានចេញមុខបកស្រាយនូវពាក្យខ្សឹមខ្សាវមួយនេះដែរ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com