Connect with us

ក្រសួងអប់រំ ចេញការណែនាំបន្ថែមពីការបង្ការ COVID-19 និងជំងឺរលាកផ្លូវដង្ហើមផ្សេងទៀត

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំបន្ថែមនៅលើផេកហ្វេសប៊ុកផ្លូវការ ទាក់ទងនឹងការអនុវត្តវិធានការបង្ការវីរុស COVID-19 និងជំងឺរលាកផ្លូវដង្ហើមដទៃទៀត នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ។
នៅក្នុងសេចក្តីណែនាំនោះ ក្រសួងអប់រំបានជំរុញដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត អង្គភាពពាក់ព័ន្ធ និងគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជនទាំងអស់ ត្រូវណែនាំដល់បុគ្គលិកអប់រំ និងអ្នកសិក្សា ឲ្យអនុវត្តវិធានការមួយចំនួនដើម្បីទប់ស្កាត់ជម្ងឺរាតត្បាតផ្សេងៗឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។
វិធានការទាំងនោះរួមមាន៖

១. ត្រូវចាត់តាំងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា១រូប ឲ្យទទួលបន្ទុកសណ្តាប់ធ្នាប់ និងការងារលើកកម្ពស់សុខភាពសិក្សា ដើម្បីអនុវត្តវិធានការឆ្លើយតបក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាត។
២. ត្រូវពង្រឹងសណ្តាប់ធ្នាប់ចេញចូលនៅតាមគ្រឹះស្ថានសិក្សា មិនត្រូវឲ្យជនគ្មានភារកិច្ចចេញចូលដោយគ្មានការអនុញ្ញាត។
៣.ត្រូវរៀបចំឲ្យមានទឹកស្អាត និងសាប៊ូលាងដៃជាប្រចាំនៅជិតបន្ទប់រៀន បន្ទប់ទឹក និងបង្គន់អនាម័យ។
៤. ត្រូវរៀបចំទឹកស្អាតសម្រាប់ទទួលទានឲ្យបានយ៉ាងតិច ៥០០ មិល្លីលីត្រសម្រាប់អ្នកសិក្សា និងបុគ្គលិកអប់រំម្នាក់ៗ ក្នុង១វេនសិក្សា និងលើកទឹកចិត្តឲ្យយកទឹកស្អាតសម្រាប់ទទួលទានពីផ្ទះរៀងៗខ្លួន។
៥. ត្រូវពិនិត្យលទ្ធផលរៀបចំឧបករណ៍វាស់កម្តៅអ្នកសិក្សា និងបុគ្គលិកអប់រំ នៅច្រកទ្វាចេញចូល ឬទីចាត់ការរាល់ថ្ងៃ។
៦. ត្រូវតាមដានពិនិត្យសុខភាពអ្នកសិក្សា និងបុគ្គលិកអប់រំ ដោយសួររករោគសញ្ញាសង្ស័យ និងណែនាំឲ្យទទួលយកសេវាព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព៕
ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com