Connect with us

ខ្សែភាពយន្តភាគខ្មែរល្បី “ក្រោមតំណក់ភ្លៀង” នៅស្ថានីយទូរទស្សន៍ MYTV

ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ MYTV តែងតែគាំទ្រ និងនាំមកនូវខ្សែភាពយន្តរឿងភាគខ្មែរល្បីៗ មកចាក់បញ្ចាំងជូនប្រិយមិត្តទស្សនា។ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ស្ថានីយទូរទស្សន៍ MYTV បាននាំមកនូវខ្សែភាពយន្តភាគខ្មែរដ៏ល្បី ថ្មីមួយទៀតហើយគឺ រឿង “ក្រោមតំណក់់ភ្លៀង” មកចាក់បញ្ចាំងបន្ទាប់ពីរឿង “អំណាចទឹកប្រាក់” ដែលកំពុងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនអ្នកស្រឡាញ់វិស័យភាពយន្តខ្មែរ។

រឿង “ក្រោមតំណក់ភ្លៀង” ជីវិតស្នេហាដ៏កម្សត់ នៃនារីស្រុកស្រែមា្នក់ដែលមានសម្រស់ស្រស់ស្អាតប្រចាំភូមិ មានបេះដូងស្មោះស្ម័គ្រនឹងស្នេហា ជាមួយនឹងកម្លោះទីក្រុងម្នាក់ ជាកូនអ្នកជំនួញ ដែលមានទ្រព្យស្តុកស្តម្ភ តែខ្សែជីវិតនារីម្នាក់នោះបែរជាអភ័ព្វទៅវិញ ត្រូវរងទុក្ខក្រៀមក្រំ រវាងគ្រួសារ ដោយឪពុកម្តាយខាងប្រុសមិនពេញចិត្តធ្វើឱ្យជីវិតត្រូវរសាត់ព្រាត់គ្នា ប្រៀបបាននឹងតំណក់ទឹកភ្លៀងស្រក់ហូរទៅហើយគ្មានថ្ងៃត្រឡប់មកវិញបាននោះឡើយ។

ដូច្នេះ សូមទស្សនិកជនរងចាំតាមដានទស្សនាកម្សាន្តខ្សែភាពយន្តភាគខ្មែរដ៏ល្បីក្នុងដើមឆ្នាំ២០២០ នេះ រឿង “ក្រោមតំណក់ភ្លៀង” នឹងធ្វើការចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ ថ្ងៃពុធ វេលាម៉ោង ៨ យប់ ដែលប្រជុំដោយតារាល្បីៗ នៅលើកញ្ចក់ទូរទស្សន៍ MYTV តែមួយគត់។

(ទស្សនាវីដេអូ)

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com