Connect with us

ManUtd យកឈ្នះ ManCity ២ ទល់នឹង ០ កាលពីយប់មិញ

អង់គ្លេស៖ ManUtd យកឈ្នះ ManCity ក្នុងលទ្ធផល ២ ទល់នឹង ០ ក្របខ័ណ្ឌ Premier League ដោយឈ្នះការប្រកួត Manchester Derby ទាំងពីរជើងជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍។

ខ្សែប្រយុទ្ធ Anthony Martial ស៊ុតគ្រាប់ទី១ នៅនាទី ៣០ ដោយការបញ្ចូនបាល់ពីកីឡាករ Bruno Fernandes ហើយចូលដល់តង់ទី២ នាទី៩០+៦ កីឡាករ Scott McTominay បានស៊ុតគ្រាប់ទី២ ជួយឲ្យ ManUtd ឈ្នះ ២-០ កាលពីយប់មិញ។

គួរបញ្ជាក់ផងដែរថា ក្រុមបិសាចក្រហមបានឡើងទៅចំណាត់ថ្នាក់លេខ ៤ ក្នុងរដូវកាលនេះក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com