Connect with us

ស្ត្រីវៀតណាមដែលល្បីក្នុងវិស័យបង្ហាញម៉ូត ឆ្លងវីរុសកូវីដ១៩

បរទេស៖ ស្ដ្រីជនជាតិវៀតណាមដែលល្បីល្បាញក្នុងវិស័យបង្ហាញម៉ូត និងជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ បានឆ្លងវីរុសកូវីដ១៩ បន្ទាប់ពីគាត់ បានធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប ដើម្បីចូលរួមកម្មវិធីដើរម៉ូត នៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី និងទីក្រុងប៉ារីស ប្រទេសបារាំង។

ស្ដ្រីជនជាតិវៀតណាម មានឈ្មោះថា Nga Nguyen អាយុ ២៧ឆ្នាំ បានចូលរួមកម្មវិធីដើរម៉ូត Saint Laurent នៅទីក្រុងប៉ារីស និង Gucci នៅទីក្រុងមីឡាន។ លោកស្រី បានលុបគណនីអ៊ីនស្តាក្រាម (Instagram) របស់ខ្លួន បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា លោកស្រីបានឆ្លងវីរុសកូវីដ១៩។

យោងតាមសារព័ត៌មានវៀតណាម លោកស្រី Nga តែងតែស្នាក់នៅវៀតណាម និងទីក្រុងឡុងដ៍។ គាត់ជាកូនស្រីរបស់អ្នកជំនួញដែលរកស៊ីផ្នែកដែកថែបម្នាក់។ ចំណែក ប្អូនស្រីរបស់លោកស្រី Nga ដែលមានឈ្មោះថា Nguyen Hong Nhung អាយុ ២៦ឆ្នាំ ក៏រកឃើញថា វិជ្ជមានវីរុសកូវីដ១៩ ផងដែរ។

អ្នកចូលរួមកម្មវិធីដើរម៉ូតនៅប៉ារីស និងមីឡាន បានកំណត់ខ្លួនឯងឱ្យនៅដាច់ដោយឡែកនៅក្នុងប្រទេសរបស់ពួកគេ។ ប្រទេសអ៊ីតាលី បានរកឃើញអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ជាង ៤០០នាក់ និងឆ្លងជិត ១ម៉ឺននាក់ គិតមកទល់ពេលនេះ។

សូមជម្រាបថា វៀតណាម រកឃើញករណីឆ្លងវីរុសកូវីដ១៩ ចំនួន ២៩នាក់ផងដែរ៕

ប្រភព៖ SCMP

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com