Connect with us

កម្ពុជាប៉ះបារ៉ែន និង កម្ពុជាប៉ះអ៊ីរ៉ង់ ជម្រុះ World Cup ត្រូវបានពន្យារពេលហើយ

ដោយយោងតាមការជូនដំណឹងរបស់សហព័ន្ធបាល់ទាត់ទ្វីបអាស៉ី (AFC) ការប្រកួត FIFA World Cup Qatar 2022 – Preliminary Competitions ដែលគ្រោងនឹងប្រព្រឹត្តនៅប្រទេសបារ៉ែន រវាងក្រុមជម្រេីសជាតិកម្ពុជាជាមួយក្រុមជម្រេីសជាតិបារ៉ែន ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ និងនៅរាជធានីភ្នំពេញ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិអុីរ៉ង់ នៅថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២០ ខាងមុខនេះ ត្រូវបានលេីកការប្រកួត ដោយសារមូលហេតុមានក្តីបារម្មណ៍ការរីករាលដាលនៃជំងឺរលាកសួតថ្មី Covid-19 ។ សហព័ន្ធបាល់ទាត់ទ្វីបអាស៉ី (AFC) តាមរយៈសហព័ន្ធបាល់ទាត់កម្ពុជា (FFC) នឹងជូនដំណឹងពេលក្រោយនូវកាលបរិច្ឆេទថ្មីនៃការប្រកួត៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com