Connect with us

ភ្លេចខ្លួនមួយភ្លេត ឆាយ លីដាឡែន ចេញមុខធ្វើមនុស្សធម៌ដល់ចាស់ៗ ដែលកំពុងជួបផលលំបាក

ភ្នំពេញ៖ ទំនេរពីការថតរឿង និងច្រៀងអាហ្វែ តារាសម្ដែងអ្នកនាង ឆាយ លីដាឡែន ត្រូវបានគេឃើញចេញធ្វើសកម្មភាពមនុស្សធម៍ដល់ចាស់ៗ ដែលកំពុងជួបផលលំបាក ក្នុងជីវភាព។ អ្នកនាង ឆាយ លីដាឡែន បញ្ជាក់ថា ខ្លួននឹងធ្វើសកម្មភាពចុះចែកបាយទឹកនំចំណី ដែលជាធ្វើទានអោយបានច្រើន ដើម្បីចែករំលែកក្ដីស្រលាញ់។ អ្នកនាងប្រកាសថាខ្លួននឹងធ្វើមូលនិធិដែលបានលេចឡើង ជាប្រយោជន៍ដល់អ្នកក្រីក្រនោះផង។

អ្នកនាង ឆាយលី ដាឡែន និយាយថា នាងទើបតែបានបង្កើតគ្រុបមួយ ដោយក្នុងគ្រុបនោះ នាងបានប្រមូលមិត្តភ័ក្ត្រជាតារាសម្តែង មិនថាអ្នកសិល្បៈ និងអ្នកមិនមែនសិល្បៈ រ៉ៃគ្នាពីការធ្វើទានយ៉ាងសកម្ម ដោយថវិការដែលនាងរ៉ៃបាន ក៍ត្រូវបែងចែកជាការទិញនំចំណី អាស្រ័យទៅតាមការយល់ស្រប។

ជាក់ស្ដែងកាលពីយប់ថ្ងៃ៩ កញ្ញា កន្លងទៅ នាងទើបតែបានដឹកនាំមិត្តភ័ក្ត្រ ក្រោយរ៉ៃលុយគ្នា ដើម្បីចែកបាយចែកទឹក ជូនដល់ក្រុមអ្នកសម្រាកតាមចិញ្ចើមថ្នល់ និងចាស់ៗកម្សត់ៗ ដែលក្រុមនាងឃើញពេលចុះទៅដល់។

បើទោះជាអ្វីដែលក្រុមនាងធ្វើ ធ្លាប់មានតារាច្រើននាក់រួចមកហើយ បានធ្វើដូចគ្នា តែនាងបញ្ជាក់ថា នឹងធ្វើអោយខ្លាំង ដោយក្នុងពេលខាងមុខនាង និងក្រុមទាំងមូលនឹងប្រមូលគ្នាដើរចែកបាយទឹកជូនដល់បងប្អូនអ្នកសុំទាន និងអ្នករស់នៅតាមចិញ្ចើមថ្នល់បន្តបន្ទាប់ទៀតហើយ ក្នុងពេលដែលក្រុមនាងទាំងមូលក៍កាន់តែមានការចែករំលែករ៉ៃគ្នានៅក្នុងពេលនេះ។

ក្នុងនោះក្រុមមូលនិធិរបស់នាង ក៍ប្រកាសទទួលជំនួយពីសប្បុរសជន ដើម្បីជួយដល់បុគ្គលណាមួយ ដែលមានធុរៈធ្ងន់ធ្ងរ តាមតែនាងអាចធ្វើទៅបានផងដែរ។

ឆាយលី ដាឡែន បញ្ជាក់ថា ឈានដល់វ័យកាន់តែជ្រេសព្វថ្ងៃ នាងចង់ធ្វើទានច្រើនជាងសង្វាតការងារ ទើបនាងសម្រេចចិត្តចែករំលែកការងារ ហើយណាត់គ្នាតែរឿងធ្វើបុណ្យ ដែលមួយរយៈចុងក្រោយ គឺរវល់ចុះចែកបាយទឹកជូនដល់អ្នកក្រីក្រនៅតាមសំយ៉ាបផ្សារ ដូចដែលឃើញនេះតែម្ដង៕
អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម