Connect with us

អ្នកវិទ្យាសាស្រ្តដាក់ការសង្ស័យថាម៉ាស៊ីនត្រជាក់អាចជាប្រភពចម្លង វីរុសCOVID-19

ក្រុមអ្នកវិទ្យាសាស្រ្តបានដាក់ការសង្ស័យលើប្រព័ន្ធម៉ាស៊ីនត្រជាក់ ថាអាចជាប្រភពចម្លងផងដែរ ក្រោយពេលរកឃើញមាន មេរោគផ្លូវដង្ហើមនេះ (COVID-19) ជាប់នៅក្នុងតម្រងម៉ាស៊ីនត្រជាក់ ក្នុងបន្ទប់ដែលអ្នកជំងឺពីវីរុស COVID-19 បីនាក់ សម្រាកព្យាបាល នៅក្នុងប្រទេសសឹង្ហបុរី។
ក្រុមអ្នកវិទ្យាសាស្រ្តសឹង្ហបុរីបានឱ្យដឹងថា ត្រឹមតែបន្ទប់ព្យាបាលអ្នកជំងឺផ្ទុកមេរោគ COVID-19 ដែលមានស្ថានភាពពុំសូវធ្ងន់ធ្ងរ តែបែរជារកឃើញសារធាតុរាវផ្ទុកមេរោគ នឹងសកម្មជាប់នឹងបំពង់តម្រងខ្យល់នៃម៉ាស៊ីនត្រជាក់។
ក្រោយឃើញបញ្ហាខាងលើ ក្រុមអ្នកវិទ្យាសាស្រ្តនៃមជ្ឈមណ្ឌលជាតិប្រឆាំងជំងឺឆ្លងនៃប្រទេសសឹង្ហបុរី បានសន្និដ្ឋានជាបឋមថា ប្រភេទមេរោគផ្លូវដង្ហើមនេះ មានសមត្ថភាពខ្លាំងអាចរីករាលដាលជាងអ្វីដែលបានគិតពីមុន។

សម្រាប់បញ្ហានេះ បើតាមការឱ្យដឹងពី លោកសាស្រ្តាចារ្យ James G. Dwyer នៃសាកលវិទ្យាល័យ Purdueរដ្ឋ Indiana សហរដ្ឋអាមេរិក បានលើកឡើងថា ប្រព័ន្ធចម្រោះខ្យល់ម៉ាស៊ីនត្រជាក់ពុំអាចច្រោះ ធាតុល្អិត(រាប់ទាំងមេរោគ) ដែលមានទំហំតូចជាង ៥ពាន់ ណាណូម៉ែត្រឡើយ។
ទំហំរបស់វីរុស COVID-19 បើទោះជាអ្នកវិទ្យាសាស្រ្តពុំទាន់អាចដឹងច្បាស់នៅឡើយ ប៉ុន្តែអាចសន្និដ្ឋានថា អាចប្រហាក់ប្រហែលវីរុសផ្លូវដង្ហើមជំងឺ SARS ដែលទំហំត្រឹមតែ ១២០ ណាណូម៉ែត្រ។ ដូចនេះ លោកសន្និដ្ឋានថា ត្រឹមទំហំនេះ ប្រព័ន្ធចម្រោះខ្យល់ពុំអាចច្រោះសម្លាប់មេរោគបានឡើយ។
ទោះជាយ៉ាងណា ករណីថ្មីនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលសន្និដ្ឋាននៅឡើយ ពោលគឺប្រព័ន្ធចម្រោះម៉ាស៊ីនត្រជាក់ផ្សេងៗ តួយ៉ាងនៅតាមមន្ទីរពេទ្យមួយចំនួន និងនៅតាមយន្តហោះ មានសមត្ថភាពបន្ថយហានិភ័យមេរោគបាន ដូចនេះទាមទារឱ្យមានការបញ្ជាក់ជាផ្លូវការពីស្ថាប័នពាក់ព័ន្ធ៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com