Connect with us

តើស្នេហារវាងលោក ឧត្តម និង កញ្ញា មេត្តា ទៅជាយ៉ាងណា នៅពេលដែលជួបគ្នាម្តងៗ មានតែភាពឌឺដងដាក់គ្នាបែបនេះ?

ភ្នំពេញ៖ សង្គ្រាមស្នេហា ចាប់កើតឡើងរវាងស្នេហាយុវវ័យមួយគូនេះ តើនឹងមានអ្វីកើតឡើង ក្រោយពីអ្នកទាំងពីរ មានភាពមិនចុះសម្រុងនឹងគ្នាបែបនេះ គ្រប់ពេលជួបគ្នាម្តងៗមានតែការឌឺដង ផ្ចាញ់ចង់យកឈ្នះរៀងៗខ្លួន បណ្តាលឱ្យក្តីស្រឡាញ់មួយនេះ ប្រៀបដូចភ្លើង ដែលកំពុងតែឆេះយ៉ាងសន្ធោសន្ធៅ។

ហេតុអ្វីបានជា លោក ឧត្តម និង កញ្ញា មេត្តា បែរជាមិនត្រូវគ្នាទៅវិញ? នៅពេលជួបគ្នា លោក ឧត្តម ហាក់បីដូចជាមានអារម្មណ៍ខឹង កញ្ញា មេត្តា ជាខ្លាំង នេះហើយព្រោះតែការស្រឡាញ់ ទើបមានការប្រចណ្ឌ។ កញ្ញា មេត្តា ដែលជាកូនអ្នកមាន ក៏មិនណយដែរ សម្តីមិនអន់ប៉ុន្មាននោះទេ ព្រោះតែចង់ឈ្នះចិត្តរបស់ លោក ឧត្តម សុខចិត្តបណ្តើរប្រុស មកផ្ចាញ់នឹងមុខតែម្តង ទាំងខ្លួននៅមានចិត្តស្រឡាញ់។

នៅសប្តាហ៍នេះ គូស្នេហ៍មួយគូនេះ នឹងធ្វើឱ្យប្រិយមិត្តកាន់តែជក់ចិត្ត និងចង់ដឹងថា តើ លោក ឧត្តម និង កញ្ញា មេត្តា ឈ្លោះគ្នា ព្រោះតែរឿងអ្វី ឬមកពីការប្រចណ្ឌ? ភាពចង់ឈ្នះគ្នាទៅវិញមក ទើបធ្វើឱ្យអ្នកទាំងពីរមើលមុខគ្នាមិនត្រូវ បីដូចជាបិសាចស៊ីសាច់ហុតឈាមបែបនេះ ឱ្យតែជួបគ្នាម្តងៗ មានតែការឌឺដង ផ្ចាញ់គ្នាទៅវិញទៅមក។ តើអ្នកទាំងពីរ អាចត្រូវគ្នាវិញ បានដែរ ឬទេ?។

ស្ថានីយទូរទស្សន៍ CTN នឹងធ្វើការចាក់ផ្សាយរឿង “ផ្កាស្លា” រៀងរាល់ថ្ងៃ ចន្ទ ដល់ ព្រហស្បតិ៍ វេលាម៉ោង ៧យប់តទៅ។ សូមកុំភ្លេចចូលរួមតាមដានស្សនាទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com