Connect with us

ខ្សែបម្រើ Aaron Ramsey ទំនងមិនអាចជួយក្រុមជម្រើសជាតិវែលស៍ ដោយសារវិធានការរបស់អ៊ីតាលី

អ៊ីតាលី៖ ខ្សែបម្រើ Aaron Ramsey ទំនងមិនអាចចូលរួមការប្រកួតមិត្តភាពអន្តរជាតិរបស់ក្រុមជម្រើសជាតិវែលស៍ ក្នុងខែមីនានេះទេ ព្រោះតែវិធានការទប់ស្កាត់វីរុសកូរ៉ូណារបស់ប្រទេសអ៊ីតាលី។
ការឆ្លងរាលដាលរីរុសកូរ៉ូណា នៅអ៊ីតាលី កំពុងបង្កភាពព្រួយបារម្ភ ហេតុដូចនេះហើយ ទើបអាជ្ញាធរ បានចាត់វិធានការយ៉ាងតឹងរឹង។ រាល់អ្នកធ្វើដំណើរចេញ-ចូលប្រទេស ត្រូវធ្វើការត្រួតពិនិត្យយ៉ាងតឹងរឹង ខណៈនាយករដ្ឋមន្ត្រីអ៊ីតាលី បានប្រកាសថា បុគ្គលនានា ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរ សម្រាប់តែធ្វើការ និងកិច្ចបន្ទាន់ណាមួយតែប៉ុណ្ណោះ។ ក្រៅពីនេះ ការជួបជុំតាមទីសាធារណៈ រួមទាំងព្រឹត្តិការណ៍កីឡាទាំងអស់ក្នុងប្រទេស ក៏ត្រូវផ្អាកផងដែរ។

ចំពោះ Aaron Ramsey ដែលកំពុងលេងឱ្យក្លិប Juventus នឹងត្រូវវាយតម្លៃស្ថានការណ៍ជាមុនសិន ថាតើគេអាចធ្វើដំណើរទៅចូលរួមការប្រកួត ឬយ៉ាងណា។
កីឡាករវ័យ២៩ឆ្នាំ ជាកីឡាករមានឥទ្ធិពលមួយរូប ក្នុងក្រុមជម្រើសជាតិវែលស៍។
ក្រុមជម្រើសជាតិវែលស៍ ត្រូវជួបប្រកួតមិត្តភាពអន្តរជាតិ២លើកក្នុងខែមីនានេះ ដោយត្រូវជួបស្វាគមន៍ក្រុមជម្រើសជាតិអូទ្រីស នៅថ្ងៃទី២៧ មុនត្រូវជួបស្វាគមន៍ក្រុមជម្រើសជាតិអាមេរិក នៅ៣ថ្ងៃបន្ទាប់ពីនោះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com